ព័ត៌មានអន្ដរជាតិ
ថៃ ចរចាទិញវ៉ាក់សាំង Pfizer ចំនួន ៥ ទៅ ១០ លានដូស ខណៈកំពុងខ្វះខាតចាក់ជូនប្រជាជន
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃកំពុងចរចាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន ៥ ទៅ ១០ លានដូស ។
លោកនាយករដ្ឋមន្រ្តីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា វ៉ាក់សាំងទាំងនេះត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនមកដល់ប្រទេសខ្លួននៅចន្លោះខែកក្កដា និងចុងឆ្នាំនេះ ។

ការចរចានេះធ្វើឡើង ក្រោយក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និយាយថា វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ពួកគេមានប្រសិទ្ធភាពជាង ៩១ ភាគរយ និងអាចការពារវីរុសមួយនេះរហូតដល់ទៅ ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech តម្រូវឲ្យស្តុកទុកនៅក្នុងសីតុណ្ហភាពក្រោម ៧០ អង្សាសេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស
ចុចអាន ៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី ១២ ដល់ ១៥ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


