ព័ត៌មានអន្ដរជាតិ
ពលរដ្ធ Greenland មិនទុកចិត្តចំពោះដំណោះស្រាយលោកត្រាំ
បន្ទាប់ពីដាក់សម្ពាធជាច្រើនសប្តាហ៍លើ Greenland ជុំវិញបំណងប្រាថ្នាក្នុងការដណ្តើមយកទឹកដីស្វយ័តនៃប្រទេសដាណឺម៉ាក ប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសកាលថ្ងៃទី ២១ខែមករាថា លោកឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលខ្លួនពេញចិត្តបំផុត ខណៈមនុស្សជាច្រើននៅរដ្ឋធានី Nuuk មានការសង្ស័យភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានសេតវិមាន។

យោងតាមកាសែតបារាំង france24 ពលរដ្ធជាច្រើនបានបង្ហាញការសង្ស័យថា ពួកគេមិនទុកចិត្តលោកត្រាំឡើយហើយដឹងថានេះគឺជាការកុហក។ អ្នកស្រុកជាច្រើននៅតែអះអាងដដែលៗថា កោះនេះគឺជាកម្មសិទ្ធិរបស់ប្រជាជន Greenland។ ជាងនេះទៀត បើតាមការស្ទង់មតិខែមករា ឆ្នាំ២០២៥ ប្រជាជនជាង ៨៥ ភាគរយប្រឆាំងនឹងការចូលរួមជាមួយអាមេរិក ដោយមានត្រឹមតែប្រាំមួយភាគរយប៉ុណ្ណោះដែលគាំទ្រ។
លោកប្រធានាធិបតីត្រាំបាននិយាយថា លទ្ធផលវិជ្ជមានត្រូវបានសម្រេចនៅពេលដែលបានជួបជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។ ណាតូក៏បានបញ្ជាក់ផងដែរថា លោក Rutte មានកិច្ចប្រជុំ ប្រកបដោយផលិតភាពខ្ពស់ជាមួយត្រាំ។
យ៉ាងណាមិញ ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតអំពីក្របខ័ណ្ឌនោះទេ ហើយចៀសវាងការលើកឡើងថា តើកិច្ចព្រមព្រៀងនេះនឹងមានន័យឲ្យសហរដ្ឋអាមេរិកនឹងគ្រប់គ្រងកោះអាកទិក ដែលលោកត្រាំបានទាមទារម្តងហើយម្តងទៀតឬអត់?
លោកស្រី Aaja Chenmitz ដែលជាអ្នកតាក់តែងច្បាប់ម្នាក់តំណាងឲ្យកោះនេះនៅក្នុងសភាដាណឺម៉ាកបានលើកឡើងថា «អង្គការណាតូគ្មានសិទ្ធិចរចាអ្វីទាំងអស់អំពីយើង។ វាជារឿងមិនសមហេតុផលសម្រាប់ណាតូ ក្នុងការចូលរួម និងមានសិទ្ធិនិយាយនៅក្នុងធនធានរ៉ែនៃប្រទេសដាណឺម៉ាក និង Greenland»។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីកោះ Greenland លោក Jens-Frederik Nielsen បានប្រកាសនៅពាក់កណ្តាលខែមករាថា ទឹកដីស្វយ័តនេះនឹងជ្រើសរើសនៅតែជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ជាជាងក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចិនបដិសេធជ្រៀតជ្រែក Greenland និងព្រមានអឺរ៉ុប កុំពឹងផ្អែកលើអាមេរិកពេក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


