ព័ត៌មានអន្ដរជាតិ
យោធាអាមេរិកចេញការព្រមានខ្លាំងៗ ខណៈអ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតលើសមុទ្រ
កងទ័ពសហរដ្ឋអាមេរិកបានចេញការព្រមានកម្រិតខ្ពស់ទៅកាន់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃសៅរ៍ទី៣១ខែមករាឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនចំពោះ «អាកប្បកិរិយាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» ឡើយ ខណៈដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ត្រៀមបើកសមយុទ្ធបាញ់គ្រាប់ពិតតាមជើងទឹកដែលមានរយៈពេលពីរថ្ងៃ នៅក្នុងច្រកសមុទ្រ Hormuz។

យោងតាម Foxnews បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់មានសិទ្ធិធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិក៏ដោយ ក៏រាល់សកម្មភាពញុះញង់នានា រួមមានការប្រើប្រាស់ទូកល្បឿនលឿនចូលកៀក ការតម្រង់អាវុធមករកទ្រព្យសម្បត្តិរបស់អាមេរិក ឬការហោះហើរក្នុងកម្រិតទាបដោយគ្មានការអនុញ្ញាត នឹងត្រូវឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្ម។
សមយុទ្ធរបស់ IRGC ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ បានកើតឡើងចំពេលដែលតំបន់ទាំងមូលកំពុងមានភាពមិនប្រាកដប្រជាខ្លាំង។ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសថា «កងនាវាដ៏ធំសម្បើម» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់មជ្ឈិមបូព៌ាដើម្បីពង្រឹងសមត្ថភាពរារាំងរបស់អាមេរិក។ ការបង្កើនកម្លាំងយោធានេះ បានធ្វើឡើងបន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ពីសេតវិមានពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបង្ក្រាបលើក្រុមអ្នកតវ៉ាក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានបញ្ជាក់ជំហរនេះឡើងវិញក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ថា កងទ័ពបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្ត «អ្វីៗគ្រប់យ៉ាងដែលប្រធានាធិបតីរំពឹងទុក» បើការចរចាការទូតទទួលបរាជ័យ។

ច្រកសមុទ្រ Hormuz នៅតែជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ពិភពលោក ដោយមាននាវាពាណិជ្ជកម្មប្រហែល ១០០គ្រឿងឆ្លងកាត់ជារៀងរាល់ថ្ងៃ។ CENTCOM បានកត់សម្គាល់ថា សមយុទ្ធរបស់អ៊ីរ៉ង់ដែលនឹងមកដល់នេះ ត្រូវបានរាយការណ៍ថាមានការត្រួតស៊ីគ្នាជាមួយផ្លូវនាវាចរអន្តរជាតិ ដែលបង្កើនលទ្ធភាពនៃការគណនាខុស។ ខណៈពេលដែលលោកប្រធានាធិបតីត្រាំ បានផ្ដល់សញ្ញាថា «ពេលវេលាកំពុងដើរដល់ទីបញ្ចប់» សម្រាប់ទីក្រុងតេហេរ៉ង់ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី មន្ត្រីអ៊ីរ៉ង់បានឆ្លើយតបវិញថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការការពារខ្លួន ដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការប្រឈមមុខដាក់គ្នាដោយយោធាដោយផ្ទាល់ នៅក្នុងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


