Connect with us

ព័ត៌មានអន្ដរជាតិ

ថៃព្រមាន​ពី​ជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារអាកាសធាតុក្តៅខ្លាំងដល់៤១​អង្សា

បានផុស

នៅ

នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់​ថៃ ទើបតែបានចេញសេចក្តីប្រកាសអាសន្ន ខណៈដែលប្រទេស​អាស៊ាន​មួយ​នេះ​កំពុងឈានចូលដល់រដូវក្តៅខ្លាំង ដែលអាចបង្ក​ឲ្យមានគ្រោះថ្នាក់ដល់អាយុ​ជីវិតតាមរយៈ «ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការ​ផ្សាយ​របស់ Strait Times សីតុណ្ហភាពអាចនឹងហក់ឡើងខ្ពស់រហូតដល់​៤១​អង្សា​សេ​នៅ​ក្នុង​ប្រទេស​ថៃ។ កាលពីឆ្នាំ២០២៥​កន្លងទៅ តួលេខបានបង្ហាញឲ្យ​ឃើញនូវរឿងគួរ​ឲ្យ​ព្រួយបារម្ភ ដោយមានមនុស្ស​២១​នាក់បានស្លាប់ និង​១៨២នាក់ទៀតបានធ្លាក់ខ្លួនឈឺ ដោយសារកម្តៅថ្ងៃនេះ។ ទិន្នន័យ​របស់​ថៃ​បានបញ្ជាក់ថា បុរសៗ អ្នកធ្វើការងារធ្ងន់នៅខាងក្រៅ និងប្រជាជននៅតំបន់ភាគឦសាន គឺជាក្រុមដែលប្រឈមមុខខ្ពស់ជាងគេបំផុត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ៦៧% នៃអ្នកស្លាប់ គឺស្លាប់នៅពេលនៅខាងក្រៅអគារ ហើយការទទួលទានគ្រឿងស្រវឹងក្នុងអាកាសធាតុក្តៅបែបនេះ ក៏ជាកត្តាគ្រោះថ្នាក់ដ៏ចម្បងមួយផងដែរ។

ដើម្បីការពារសុវត្ថិភាព មន្ត្រីសុខាភិបាលបានណែនាំដល់សាធារណជនឲ្យ​ជៀសវាងការធ្វើសកម្មភាពនៅខាងក្រៅចន្លោះពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល។ ក្រៅពីនេះ យើងគួរញ៉ាំទឹក​ឲ្យ​បានច្រើន និងស្លៀកពាក់ខោអាវដែលស្ដើងស្រាល ត្រជាក់ខ្លួន។ សញ្ញាគ្រោះថ្នាក់នៃជំងឺជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ ដែលយើងត្រូវដឹងមានដូចជា សីតុណ្ហភាពរាងកាយឡើងខ្ពស់លើសពី​៤០​អង្សា​សេ ខ្លួនប្រាណឡើងក្តៅតែអត់ចេញញើស មានអារម្មណ៍វង្វេងវង្វាន់ ឬអាចសន្លប់បាត់បង់ស្មារតីតែម្តង។

ក្នុងករណីជួបអ្នកដែលមានអាការៈបែបនេះ ត្រូវផ្តល់ការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយជួយធ្វើ​ឲ្យ​រាងកាយចុះត្រជាក់តាមរយៈការជូតខ្លួននឹងក្រណាត់សើម ឬប្រើកង្ហារបក់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម