ព័ត៌មានអន្ដរជាតិ
យោធាអាមេរិក ថា សមត្ថភាពអ៊ីរ៉ង់គ្រប់គ្រងនៅច្រក Hormuz ចុះខ្សោយ
ខណៈច្រក Hormuz បានក្លាយជារបត់ការទូតដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន យោធាអាមេរិក បានអះអាងកាលពីថ្ងៃសៅរ៍ថា សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ចុះខ្សោយហើយ ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកលើទីតាំងក្រោមដីមួយ ចំកន្លែងរក្សាទុកមីស៊ីលបញ្ជាទិស និងអាវុធផ្សេងៗទៀត។
យោងតាមសារព័ត៌មាន CNA និង AFP ចេញផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ យោធាអាមេរិកបានយកគ្រាប់បែកទម្ងន់ធ្ងន់ៗមួយចំនួនបញ្ជូនមកពីឃ្លាំងអាវុធរបស់ខ្លួន ដើម្បីទម្លុះទីតាំងមីស៊ីលអ៊ីរ៉ង់ដែលនៅកន្លែងជាប់គ្នាៗ។

លោក Brad Cooper មេបញ្ជាការនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លើកឡើងថា កងកម្លាំងយោធារបស់អាមេរិកបានទម្លាក់គ្រាប់បែកទម្ងន់ជាង២តោន (២២៦០គីឡូក្រាម) ជាច្រើនគ្រាប់លើកន្លែងរក្សាទុកមីស៊ីលក្រោមដីដែលក្រុងតេហេរ៉ង់រក្សាមីស៊ីលដើម្បីប្រឆាំងនាវាតាមច្រកសមុទ្រ ជើងទម្របាញ់មីស៊ីលចល័ត និងឧបករណ៍ផ្សេងៗទៀតនៅតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់។
លោក Cooper បានបង្ហោះសារក្នុងវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គម X ថា៖«យើងមិនត្រឹមតែបានរុះរើកន្លែងនោះទេ ប៉ុន្តែថែមទាំងបំផ្លាញទីតាំងចារកម្ម និងប្រព័ន្ធបញ្ជូនរ៉ាដាមីស៊ីលដែលពួកគេប្រើ ដើម្បីតាមដានចលនានាវាផងដែរ»។
លោក បន្ថែមថា៖ «សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ជុំវិញច្រកសមុទ្រ Hormuz ត្រូវបានធ្លាក់ចុះ ហើយយើងនឹងមិនឈប់តាមប្រមាញ់គោលដៅទាំងនេះទេ»។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បញ្ជាការ CENTCOM បានបង្ហាញពីការប្រើប្រាស់ការទម្លាក់គ្រាប់បែកបំផ្លាញបន្ទាយអ៊ីរ៉ង់កាលពីថ្ងៃអង្គារដើមសប្តាហ៍ ប៉ុន្តែនៅក្នុងសាររបស់ លោក Cooper បានពន្យល់លម្អិតអំពីផលប៉ះពាល់របស់វាកាលពីថ្ងៃសៅរ៍ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមនៅអ៊ីរ៉ង់លើតម្លៃប្រេង និងពាណិជ្ជកម្មពិភពលោក។
លោក Cooper បន្តថា មកដល់ពេលនេះយោធាអាមេរិកបានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ជាង ៨ ០០០ កន្លែង រួមទាំងនាវាចំនួន ១៣០ គ្រឿងផងដែរ ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


