ព័ត៌មានអន្ដរជាតិ
បើកការបិទខ្ទប់មិនទាន់បានប៉ុន្មានផង គ្រូពេទ្យ ឥណ្ឌា ព្រមានផ្ទុះកូវីដខ្លាំងជាងមុន ក្រោយអ្នកដំណើរប្រមូលផ្ដុំគ្នាកកកុញគ្មានរក្សាគម្លាត
គ្រូពេទ្យជំនាញបានព្រមាននៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌាអាចនឹងមានករណីឆ្លងជំងឺកូវីដ ១៩ ឡើងវិញ និងខ្លាំងជាងមុន បន្ទាប់ពីអ្នកធ្វើដំណើររាប់ពាន់នាក់នៅរដ្ឋធានីដេលី បានប្រមូលផ្តុំគ្នាដោយគ្មានរក្សាគម្លាតសង្គម នៅស្ថានីយ៍រថភ្លើងក្រោមដី និងផ្សារទំនើប ។
ទីក្រុងធំៗរបស់ឥណ្ឌា បានចាប់ផ្តើមដកការបិទខ្ទប់យ៉ាងតឹងរឹង ខណៈដែលអត្រាឆ្លងថ្មីនៅទូទាំងប្រទេស បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ ។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ការបើកដំណើរការឡើងវិញនៅជិតទីក្រុងដេលី គឺមានការព្រួយបារម្ភខ្លាំងណាស់ ។
ទន្ទឹមនោះ ក្រុមអ្នកជំនាញ និងវេជ្ជបណ្ឌិតបានព្រមានថា ការបើកប្រទេសឡើងវិញ ដើម្បីឆ្ពោះទៅរកការធ្វើជំនួញដូចធម្មតា នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ព្រោះថា ប្រហែល ៥ ភាគរយប៉ុណ្ណោះ នៃមនុស្សពេញវ័យចំនួន ៩៥០ លាននាក់ ត្រូវបានទទួលការចាក់វ៉ាក់សាំង ។
នៅព្រឹកថ្ងៃអង្គារនេះ បណ្តាញផ្លូវដែកនៅក្រោមដីរបស់ទីក្រុងដេលី បានចេញសេចក្តីជូនដំណឹងនៅលើ Twitter អំពីចរាចរណ៍កើនឡើង និងការតម្រង់ជួរយ៉ាងវែង របស់អ្នកដំណើរដោយមិនមានការរក្សាគម្លាតសង្គមឡើយ ។
បន្ទាប់ពីមានការបិទខ្ទប់ប្រទេសយ៉ាងតឹងរឹង រយៈពេល ៥ សប្តាហ៍នៅទីក្រុងដេលី អាជ្ញាធរបានបើកហាង និងផ្សារទំនើបឡើងវិញ ហើយបានអនុញ្ញាតឲ្យភោជនីយដ្ឋានដាក់កន្លែងអង្គុយ ៥០ ភាគរយ ។ បណ្តាញផ្លូវដែកនៅជាយក្រុង អាចដំណើរការបាន ៥០ ភាគរយ ហើយការិយាល័យបានបើកដំណើរការឡើងវិញទៅតាមផ្នែកផងដែរ ។
ការបើកដំណើរការឡើងវិញនេះ ធ្វើឡើង បន្ទាប់ពីនៅទូទាំងប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦០,៤៧១ ករណី និងអ្នកស្លាប់ ២,៧២៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ។
ចំណែកករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា គិតត្រឹមពេលនេះមានចំនួន ២៩.៥៧ លានករណីដែលជាចំនួនខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈមានអ្នកស្លាប់ ៣៧៧,០៣១ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ ដើមចមដែលប្រជាជនឥណ្ឌា មានជំនឿងប់ងុលខ្លាំង លើទឹកនោម និងលាមកគោ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ