Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ចរចារកវ៉ាក់សាំង មួយលានដូស ចាក់ដល់អ្នកគាំទ្រចូលទស្សនា

បានផុស

នៅ

នាយករដ្ឋមន្រ្តីប្រទេសកាតាបានប្រកាសថា ទីក្រុងដូហាកំពុងស្វែងរកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនមួយលានដូស ដល់អ្នកគាំទ្រដែលចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២២ នៅក្នុងប្រទេសនេះ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កាតា (QNA) បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Sheikh Khalid bin Khalifa bin Abdulaziz Al-Thani បាននិយាយថា “ប្រទេសមួយចំនួននឹងមិនអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ពួកគេទាំងអស់បាននោះទេ” ។

លោកបន្តថា “ប្រទេសកាតា នឹងមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន ដោយមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសពេញ ២ ដូសឡើយ” ។

លោកបានបន្ថែមទៀតថា “នោះហើយជាមូលហេតុដែលយើងកំពុងចរចា ជាមួយក្រុមហ៊ុនមួយក្នុងការផ្តល់វ៉ាក់សាំងចំនួនមួយលានដូស” ។

លោកបញ្ជាក់ថា “គោលដៅសំខាន់របស់យើងក្នុងការចាក់វ៉ាក់សាំង ដល់អ្នកដែលមកប្រទេសកាតាដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក គឺដើម្បីការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ និងប្រជាជនទូទៅ” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកាតា មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២២០,៨០០ ករណី និងមានអ្នកស្លាប់ ៥៨៣ នាក់ ខណៈមានអ្នកជាសះស្បើយ ២១៨,២៤៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ វ៉ាក់សាំងចាក់តែមួយដូសរបស់ រុស្ស៊ី មានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនដែលកំពុងអុកឡុកពិភពលោកគ្រប់ប្រភេទទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម