ព័ត៌មានអន្ដរជាតិ
ដឹងព័ត៌មានច្បាស់អំពី យន្តហោះរុស្ស៊ីដែលបាត់ខ្លួន
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍នៅថ្ងៃអង្គារនេះថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកមនុស្សចំនួន២៨នាក់ តាមពិតបានធ្លាក់ចូលសមុទ្រក្នុងឧបទ្វីប Kamchatka នៅចុងភាគខាងកើត ប្រទេសរុស្ស៊ីខណៈពេលត្រៀមចុះចត។

ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសរុស្ស៊ីបាននិយាយថា យន្ដហោះម៉ាស៊ីនភ្លោះប្រភេទ Antonov AN-26 កំពុងធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ទៅភូមិ Palana នៅភាគខាងជើងឧបទ្វីប Kamchatka នៅពេលយន្តហោះ បាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
ដោយដកស្រង់ប្រភពពីសេវាសង្គ្រោះបន្ទាន់, ទីភ្នាក់ងារ RIA បានរាយការណ៍ថា នាវាជាច្រើនគ្រឿង កំពុងធ្វើដំណើរទៅកាន់ទីតាំងធ្លាក់។

ក្រសួងបាននិយាយថាមានអ្នកដំណើរ ២២ នាក់និងនាវិក ៦ នាក់នៅលើយន្តហោះ។ ទីភ្នាក់ងារ TASS បានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានដែលនិយាយថាអភិបាលក្រុងលោក Olga Mokhireva ស្ថិតក្នុងចំណោមអ្នកដំណើរ។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់ប្រភពពីមជ្ឈមណ្ឌលឧតុនិយមក្នុងស្រុកដែលនិយាយថា នៅពេលយន្តហោះធ្លាក់ អាកាសធាតុនៅតំបន់នោះមានពពកក្រាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ី កំពុងបាត់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


