ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌូនេស៊ីងាកទៅរកអាហារនិងភេសជ្ជៈដែលជឿថាអាចការពារកូវីដ តែអាជ្ញាធរព្រមាន
ប្រជាជនឥណ្ឌូនេស៊ីបាននាំគ្នាសម្រុកទិញអាហារសុខភាពដូចជាភេសជ្ជៈ ទឹកដោះគោ និងទឹកដូងជាដើមដែលពួកគេជឿថាអាចការពារ និងព្យាបាលកូវីដ-១៩បាន បន្ទាប់ពីមានសារផ្ញើតៗគ្នា ប៉ុន្តែអាជ្ញាធរសុខាភិបាលបានព្រមានកំពុងទទួលព័ត៌មានមិនពិត។
សារដែលអះអាងថា មានប្រសិទ្ធភាពក្នុងការការពារ និងព្យាបាលជំងឺកូវីដ-១៩ត្រូវបានផ្ញើជូនគ្នាពីម្នាក់ទៅម្នាក់ និងបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងខ្លាំងដែលបានធ្វើឲ្យតម្រូវការនៃអាហារទាំងនោះកើនឡើង ហើយតម្លៃក៏ឡើងខ្ពស់ដែរ។

ទោះបីជាយ៉ាងណា អ្នកជំនាញសុខភាពបានសម្តែងការព្រួយបារម្ភជុំវិញផលប៉ះពាល់នៃការប្រើប្រាស់អាហារ និងភេសជ្ជៈទាំងនោះ។
លោកវេជ្ជបណ្ឌិត Siti Nadia Tarmizi អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយថា ៖«ប្រជាជនកំពុងទទួលបានព័ត៌មានខុសអំពីអាហារទាំងនោះដែលអះអាងថាអាចព្យាបាលកូវីដ-១៩បាន ឬអាចការពារមិនឲ្យឆ្លង ឬជួយកាត់បន្ថយអាការរោគសញ្ញាខ្លះ»។
លោកបញ្ជាក់ថា ៖«មិនមានការសាកល្បងវេជ្ជសាស្ត្រណាមួយបង្ហាញថា អាហារទាំងនោះមានប្រសិទ្ធភាពក្នុងការការពារមិនឲ្យឆ្លង និងព្យាបាលកូវីដ-១៩ឲ្យជាសះស្បើយបានឡើយ»។
លោក Mdm Tarmizi មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានព្រមានម្តងហើយម្តងទៀតដល់សាធារណជនកុំឲ្យរក្សាទុកទំនិញទាំងនោះ ប៉ុន្តែមិនដឹងជាសារមកពីណាបានធ្លាក់ទៅលើមនុស្សដែលមិនបានពិចារណាឲ្យច្បាស់លាស់។

ប៉ុន្មានសប្តាហ៍កន្លងទៅនេះ មានវីដេអូបង្ហាញឲ្យឃើញពីប្រជាជនឥណ្ឌូនេស៊ីកំពុងច្រានគ្នាទៅវិញទៅមកដើម្បីទិញទឹកដោះគោម៉ាកល្បីមួយប្រភេទ។ ករណីនេះបានកើតមានឡើងដោយសារតែព័ត៌មានមិនបានបញ្ជាក់ថា ទឹកដោះគោនោះម៉ាកអ្វីទេ ប៉ុន្តែគេជឿថា វាអាចជួយបង្កើនអង់ទីគ័រដែលការពារកូវីដ-១៩បាន។
ភ្លាមៗនោះ តម្រូវការទឹកដោះគោនោះបានកើនឡើងយ៉ាងលឿន ហើយអ្នកលក់ត្រូវបានគេនិយាយថា បានឡើងតម្លៃខ្ពស់ដល់ទៅ៥ដងឯណោះ។
ស្ត្រីឈ្មោះ Merry Sihombing បាននិយាយថា ៖«វាពិបាកដើម្បីរកទិញទឹកដោះគោនោះណាស់ប៉ុន្មានថ្ងៃនេះ អីចឹងហើយបានជាខ្ញុំបានព្យាយាមទិញបានខ្លះ តាមដែលអាចធ្វើទៅបាន។ គេប្រាប់ខ្ញុំថា ទឹកដោះគោនោះល្អណាស់។ ខ្ញុំមិនជឿថា វានឹងអាចបញ្ឈប់មិនឲ្យគ្រួសារខ្ញុំឆ្លងកូវីដទេ តែគ្មានបញ្ហាទេគ្រាន់តែប្រុងប្រយ័ត្នបន្ថែម»។
លោកវេជ្ជបណ្ឌិត Hermawan Saputra មកពីសមាគមអ្នកជំនាញសុខភាពសាធារណៈឥណ្ឌូនេស៊ី (IAKMI) បានឲ្យដឹងថា ប្រជាជនកាន់តែច្រើនៗឡើងរកវិធីការពារខ្លួនឯង។
លោកបានលើកឡើងថា ៖«កូវីដ-១៩បានកំពុងវាយប្រហារមួយឆ្នាំកន្លះហើយ ហើយប្រជាជនកំពុងឃើញការរាលដាលឆ្លងខ្លាំងហួសពីការគ្រប់គ្រង។ ប្រព័ន្ធសុខាភិបាលពោរពេញដោយអ្នកជំងឺ ហើយមិនមានសញ្ញាដែលជំងឺនេះធូរស្រាលសោះ»។
«ក្នុងដំណាក់កាលនេះ មនុស្សកាន់តែច្រើនឡើងមានអារម្មណ៍ថា ពួកគេត្រូវការការពារខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ ជាអកុសល រឿងខ្លះបានកើតមានឡើងធ្វើឲ្យពួកគេជឿ»។
លោកវេជ្ជបណ្ឌិត Pandu Riono អ្នកឯកជំងឺឆ្លងនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ីបាននិយាយថា ៖«ជម្រើសល្អបំផុតដើម្បីការពារខ្លួនពីកូវីដ-១៩គឺគោរពតាមវិធានការសុខាភិបាល ពាក់ម៉ាស់ កុំទៅកន្លែងមនុស្សច្រើន និងលាងដៃឲ្យបានញឹកញាប់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


