ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ព្រមានពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅ ចក្រភពអង់គ្លេស
សហរដ្ឋអាមេរិក បានព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅចក្រភពអង់គ្លេស ដោយសារតែការកើនឡើងនៃករណីវីរុសបំប្លែងខ្លួន Delta។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានចេញសេចក្តីណែនាំនេះ កាលពីថ្ងៃចន្ទ ដែលជាថ្ងៃ ប្រទេសអង់គ្លេស ដកច្បាប់បិទខ្ទប់របស់ខ្លួន ស្ទើរតែទាំងស្រុង។
ឥឡូវនេះ ចក្រភពអង់គ្លេស ស្ថិតនៅលើកំពូលគេនៃការណែនាំធ្វើដំណើររបស់សហរដ្ឋអាមេរិក ដែលព្រមានថា សូម្បីតែអ្នកដំណើរដែលទទួលវ៉ាក់សាំងពេញលេញ ក៏អាចមានគ្រោះថ្នាក់ដែរ។

វាជាការខកចិត្តមួយចំពោះក្តីសង្ឃឹមដែរថា ការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងអង់គ្លេស អាចបើកឡើងវិញនៅរដូវក្តៅនេះ។ ក្រុមការងារធ្វើដំណើររវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង ហើយបានប្រជុំគ្នាជារៀងរាល់សប្តាហ៍។
បច្ចុប្បន្ន ព្រំដែនអាមេរិកត្រូវបានបិទសម្រាប់ប្រជាជនមកពីចក្រភពអង់គ្លេស លើកលែងតែពួកគេមានសញ្ជាតិអាមេរិក។ ចក្រភពអង់គ្លេស បានដាក់សហរដ្ឋអាមេរិកនៅក្នុងបញ្ជីពណ៌លឿងរបស់ខ្លួន ដែលមានន័យថា អ្នកដំណើរអាចមកទីនេះ ហើយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ប្រសិនបើពួកគេចាក់វ៉ាក់សាំងគ្រប់ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Delta វាយលុកខ្លាំងនៅអាមេរិក មួយថ្ងៃ ឆ្លងជាង ៣ម៉ឺននាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


