ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារតាមអាកាសលើប្រទេសសូម៉ាលី ជាលើកដំបូងក្រោមរដ្ឋបាលលោក បៃដិន
មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយន្តហោះដ្រូន ទៅលើគោលដៅរបស់ក្រុម al-Shabab ហើយជាការវាយប្រហារលើកដំបូងប្រឆាំងក្រុមសកម្មប្រយុទ្ធមួយនេះ ក្រោមរដ្ឋបាលលោក ចូ បៃដិន ។

អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី Cindi King បានបញ្ជាក់ពីការវាយប្រហារតាមអាកាសនៅក្បែរតំបន់ Galkayo របស់ប្រទេសសូម៉ាលី ទៅកាន់គេហទំព័រ Military.com និងកាសែត The New York Times ។
លោកស្រីបាននិយាយថា សកម្មភាពនេះ គឺដើម្បីគាំទ្រដល់កងទ័ពសូម៉ាលី ដែលកំពុងប្រយុទ្ធជាមួយក្រុម al-Shabab ក្រោយពួកសកម្មប្រយុទ្ធមួយនេះ បានវាយប្រហារលើក្រុម Danab ជាកងកុម្ម៉ង់ដូសូម៉ាលីដែលហ្វឹកហ្វឺនដោយសហរដ្ឋអាមេរិក ។

លោកស្រី King បាននិយាយថា “មិនមានកងកម្លាំងសហរដ្ឋអាមេរិក រួមជាមួយកងកម្លាំងសូម៉ាលី ក្នុងអំឡុងពេលប្រតិបត្តិការនេះនោះទេ ខណៈកងកម្លាំងសហរដ្ឋអាមេរិក កំពុងដឹកនាំបេសកកម្មផ្តល់ជំនួយ ដើម្បីគាំទ្រដល់កងកម្លាំងដៃគូសូម៉ាលី” ។
ទន្ទឹមនោះ កាសែត The Times បានរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានដាក់កម្រិតលើការវាយប្រហារដោយយន្ដហោះដ្រូននេះ នៅខាងក្រៅតំបន់សង្គ្រាមសកម្ម ខណៈកន្លងមកធ្លាប់បានច្រានចោលសំណើរបស់បញ្ជាការអាហ្រ្វិក ដើម្បីវាយប្រហារគោលដៅក្រុម al-Shabab នៅប្រទេសសូម៉ាលី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


