ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនមេសន្តិសុខប្រធានាធិបតីហៃទី ពាក់ព័ន្ធការធ្វើឃាត
កាលពីថ្ងៃចន្ទទី ២៦ ខែកក្កដា ប៉ូលិសហៃទី បានចាប់ខ្លួនមេសន្តិសុខរបស់លោក Jovenel Moise ដែលជាផ្នែកមួយនៃការស៊ើបអង្កេត កំពុងបន្តលើការធ្វើឃាតប្រធានាធិបតីកាលពីថ្ងៃទី ៧ ខែកក្កដា។
ប្រធានសន្តិសុខលោក Jean Laguel Civil ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងផែនការដែលលោក Moise ត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់គាត់ទាំងកណ្តាលអធ្រាត្រ។ លោកប្រធានាធិបតីត្រូវបានសម្លាប់ ដោយកងកុម្ម៉ង់ដូប្រដាប់អាវុធ ដែលបានឆ្លងកាត់ឆ្មាំប្រធានាធិបតីដោយគ្មានការបាញ់ស្កាត់សូម្បីមួយគ្រាប់។
លោក Civil ត្រូវបានគេឃុំឃាំងរួចទៅហើយនៅឯពន្ធនាគារមួយក្នុងតំបន់ Delmas ក្បែររដ្ឋធានី Port-au-Prince។
ស្របពេលជាមួយគ្នានោះ ស្នងការក្រុង Port-au-Prince លោក Bed-ford Claude បានបញ្ជាអាជ្ញាធរអន្ដោប្រវេសន៍ ឲ្យហាមឃាត់មន្ដ្រីប៉ូលិសចំនួនបួននាក់ ដែលទទួលខុសត្រូវចំពោះសន្តិសុខរបស់លោក Moise កុំឲ្យចាកចេញពីប្រទេស។
កាលពីថ្ងៃចន្ទ ប៉ូលិសក៏បានចេញដីកាចាប់ខ្លួនលោក Wendell Coq Thelot ចៅក្រមតុលាការជាន់ខ្ពស់ ដែលត្រូវបានបណ្តេញចេញពីតំណែងដោយលោក Moise ផងដែរ។
ព័ត៌មានលម្អិតនៃការធ្វើឃាតនេះ នៅតែមិនទាន់ច្បាស់ ប៉ុន្តែនាយករដ្ឋមន្រ្តីទើបឡើងកាន់តំណែងលោក Ariel Henry បានសន្យាថា នឹងនាំឃាតកសម្លាប់លោក Moise មកកាត់ទោសឲ្យទាល់តែបាន។
គួរបញ្ជាក់ថា ប៉ូលិសបានចាប់ខ្លួនទាហានស៊ីឈ្នួលកូឡុំប៊ីប្រមាណ ២០ នាក់ ដែលជាផ្នែកមួយនៃផែនការ ដែលពួកគេនិយាយថា ត្រូវបានរៀបចំឡើងដោយក្រុមហៃទី មានទំនាក់ទំនងនៅបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


