ព័ត៌មានអន្ដរជាតិ
ខណៈនេះ ជប៉ុន ជួបព្យុះត្រូពិក និងកំពុងបង្កឲ្យមានការបាក់ដីនៅតំបន់រៀបចំការប្រកួតអូឡាំពិក
ព្យុះត្រូពិកមួយបានវាយប្រហារភាគខាងជើងប្រទេសជប៉ុននៅថ្ងៃពុធនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត និងប៉ះពាល់ដល់ការប្រកួតបាល់ទាត់អូឡាំពិកនៅក្នុងតំបន់នេះនោះទេ ។
អាជ្ញាធរក្នុងតំបន់បានចេញបទបញ្ជាជម្លៀសប្រជាជន និងបង្កើតជម្រកគ្រាអាសន្ន នៅពេលព្យុះត្រូពិក Nepartak បានធ្វើឲ្យមានការបាក់ដីនៅតំបន់ Miyagi ភាគខាងជើងប្រទេសជប៉ុនភ្លាមៗ មុនម៉ោង ៦ ព្រឹក ។
តំបន់ Miyagi នឹងរៀបចំការប្រកួតបាល់ទាត់អូឡាំពិកនៅថ្ងៃពុធនេះ ប៉ុន្តែអ្នករៀបចំកម្មវិធីបាននិយាយថា ការប្រកួតនឹងមិនរងផលប៉ះពាល់នោះទេ ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនឲ្យដឹងថា ព្យុះនេះកំពុងបោកបក់ទៅភាគខាងត្បូងទីក្រុង Morioka ក្នុងខេត្ត Iwate ដែលនាំមកនូវខ្យល់បក់ខ្លាំងក្នុងល្បឿន ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ទន្ទឹមនោះ ភ្លៀងធ្លាក់ខ្លាំងបានជំរុញឲ្យទីក្រុងមួយចំនួននៅខេត្ត Iwate ចេញការព្រមានអំពីការបាក់ដី ហើយសេវាកម្មរថភ្លើងក្នុងស្រុកមួយចំនួនត្រូវបានផ្អាក ។
ប៉ុន្តែព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងចុះខ្សោយ នៅពេលវាធ្វើដំណើរទៅភាគពាយព្យ និងឆ្ពោះទៅសមុទ្រជប៉ុននៅពេលល្ងាច ។
គួរបញ្ជាក់ថា រដូវខ្យល់ព្យុះរបស់ជប៉ុនចាប់ផ្តើមពីជុំវិញខែឧសភាដល់ខែតុលា និងឈានដល់ខែសីហា និងកញ្ញា ខណៈកាលពីឆ្នាំ ២០១៩ ព្យុះទីហ្វុង Hagibis បានវាយលុកចូលជប៉ុន នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ឱបពិភពលោក ដោយសម្លាប់មនុស្សជាង ១០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមហ៊ុនឱសថមួយរបស់ ជប៉ុន ចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


