Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីប្រេស៊ីល ជេរប្រទេចចៅក្រមកំពូល ដោយសារជម្លោះលើ ប្រព័ន្ធបោះឆ្នោត

បានផុស

នៅ

លោកប្រធានាធិបតី Jair Bolsonaro បានជេរប្រទេច (son of b**ch) ប្រធានតុលាការបោះឆ្នោតកំពូលប្រេស៊ីល អំឡុងការផ្សាយផ្ទាល់ដែលត្រូវបានចែករំលែកតាមបណ្តាញសង្គម។ អ្នកទាំងពីរ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងពាក់ព័ន្ធប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកនៅក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro

វីដេអូដែលត្រូវបានចែកចាយតាមអ៊ីនធើណិត បានបង្ហាញលោក Bolsonaro ជេរប្រទេចចៅក្រមកំពូលរបស់ប្រេស៊ីល និងជាប្រធានតុលាការបោះឆ្នោតកំពូលឈ្មោះ Luis Roberto Barroso ។

រឿងនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលលោកប្រធានាធិបតី កំពុងនិយាយជាមួយអ្នកគាំទ្រនៅភាគខាងត្បូងប្រទេសប្រេស៊ីល។ ជំនួបនេះត្រូវបាន Live នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Bolsonaro ប៉ុន្តែក្រោយមក បានលុបចោលវិញ។

ចៅក្រមកំពូលប្រេស៊ីល និងជាប្រធានតុលាការបោះឆ្នោតកំពូលឈ្មោះ Luis Roberto Barroso

ប្រតិកម្មទៅនឹងការអត្ថាធិប្បាយនេះ លោក Barroso បាននិយាយថា វាបង្ហាញថា គាត់កំពុងបំពេញការងាររបស់គាត់បានត្រឹមត្រូវ។

ប្រធានាធិបតីប្រេស៊ីល បានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយតុលាការកំពូល លើបញ្ហាការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ លោក Bolsonaro អះអាងថា ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិក ដែលមានស្រាប់អាចត្រូវបានក្លែងបន្លំ។ 

លោកលើកឡើងថា ការបោះឆ្នោតគួរតែត្រូវបានបោះនៅលើសន្លឹកឆ្នោតដែលបោះពុម្ព ងាយស្រួលក្នុងការរាប់ដោយដៃក្នុងករណីមានជម្លោះ។ លោកបានជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ប៉ុន្តែគណៈកម្មាធិការសភាជាន់ទាប បានបោះឆ្នោតប្រឆាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Viralnigeria

ចុចអាន៖ ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម