ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនបុគ្គលិកស្ថានទូតអង់គ្លេស នៅអាល្លឺម៉ង់ ពីបទធ្វើចារកម្មឲ្យ រុស្ស៊ី
បុគ្គលិកស្ថានទូតអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ពីបទចារកម្ម។
រដ្ឋអាជ្ញាសាធារណៈអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអង់គ្លេសឈ្មោះ David S ត្រូវបានចាប់ខ្លួននៅទីក្រុង Potsdam បន្ទាប់ពីគាត់ រងការចោទប្រកាន់ថា បានធ្វើការឲ្យសេវាកម្មសម្ងាត់បរទេស។

សេចក្តីថ្លែងការណ៍បានបន្តថា “រហូតឈានដល់ការចាប់ខ្លួន, លោក David S បានធ្វើការជាបុគ្គលិកក្នុងស្រុក នៅស្ថានទូតអង់គ្លេសប្រចាំទីក្រុងប៊ែរឡាំង។ យ៉ាងហោចណាស់ មានឱកាសមួយ ដែលគាត់បានបញ្ជូនឯកសារដែលទទួលបានក្នុងកំឡុងពេលធ្វើការងារវិជ្ជាជីវៈរបស់គាត់ ទៅឲ្យអ្នកតំណាងនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី”។
ជាថ្នូរនឹងការផ្តល់ព័ត៌មាន បុរសម្នាក់នេះ បានទទួលសាច់ប្រាក់ក្នុងចំនួនដែលគេមិនដឹង។

ការចាប់ខ្លួននេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតរួមគ្នាដោយអាជ្ញាធរអាល្លឺម៉ង់និងអង់គ្លេស។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមស៊ើបអង្កេតបានឆែកឆេរផ្ទះនិងការិយាល័យរបស់គាត់។ លោក David S នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅថ្ងៃនេះ ហើយនឹងត្រូវសម្រេច ប្រហារជីវិត មុនការឃុំខ្លួនបណ្តោះអាសន្ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


