ព័ត៌មានអន្ដរជាតិ
ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីវីរុសបំប្លែងខ្លួន Delta បានឆ្លងរាលដាលខ្លាំង លើកុមារតូចៗ ដែលមិនទាន់ទទួលបានវ៉ាក់សាំងដូចមនុស្សធំ។

ជាក់ស្ដែងកាលពីពេលថ្មីនេះ អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញករណីវិជ្ជមានជំងឺកូវីដបំប្លែងថ្មី Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ ០៨ ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃតាមច្រកឡែម។
ពាក់ព័ន្ធបញ្ហានេះដែរ បើយោងតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌមានជ័យបានឲ្យដឹងថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០:០០ នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានចុះយកសំណាកលើកទី១ ដោយតេស្តរហ័ស (Rapid Test) ចំនួន ៧០នាក់ ពាក់ព័ន្ធជាមួយកុមារីឈ្មោះ កៅ ចន្ធូ ភេទស្រី អាយុ ០៧ ឆ្នាំ (វិជ្ជមានកូវីដ Delta កំពុងសំរាកព្យាបាលនៅវិទ្យាល័យជាស៊ីមសាមគ្គី) នៅចំណុចផ្ទះលេខ ២៣៦ ផ្លូវលេខ ៣៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយសារតែបែបនេះហើយ ទើបបច្ចុប្បន្នអ្នកដែលត្រូវព្រួយអារម្មណ៍ជាងគេ គឺជាកុមារដែលមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញដូចមនុស្សធំ។ ជាពិសេសកុមារជាក្រុមមនុស្សងាយរងគ្រោះ និងមានហានិភ័យខ្ពស់នៃការស្លាប់ បើសិនពុំទាន់មានវ៉ាក់សាំងផ្ដល់ឲ្យពួកគេ។

ដោយឡែកសម្រាប់លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ស្តីពីជំងឺកូវីដរបស់សេតវិមាន នាពេលថ្មីៗនេះ ក៏បានផ្តល់ដំបូន្មានដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យមានសុវត្ថិភាព ដោយនិយាយនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា កុមារគួរតែត្រូវបានហ៊ុមព័ទ្ធដោយមនុស្សដែលទទួលបានវ៉ាក់សាំងរួច នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ។ នេះនឹងការពារកុមារដែលនៅក្មេងពេក មិនទាន់អាចចាក់វ៉ាក់សាំងបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លើកដំបូងរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta នៅលើកុមារាអាយុ ៨ ឆ្នាំ
ចុចអាន៖អាមេរិក ប្រាប់វិធីសំខាន់ ការពារកុមារពីវីរុសបំប្លែងខ្លួន Delta នៅក្នុងសាលារៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


