ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ ស្រដៀងរបស់ អាមេរិក
នៅថ្ងៃពុធទី២៩ ខែកញ្ញា ប្រទេសចិន បានបង្ហាញរូបរាងនៃយន្តហោះគ្មានមនុស្សបើក ដែលមានលក្ខណៈស្រដៀងទៅនឹងយន្តហោះ Kratos (KTOS.O) XQ-58A Valkyrie របស់អាមេរិក ស្របពេលប្រទេសទាំង២ កំពុងប្រកួតប្រជែងគ្នា វិនិយោគលើដ្រូន ដើម្បីជួយ ការពារយន្តហោះចម្បាំងដែលមានតម្លៃថ្លៃ។
លោក Wu Wei តំណាងខ្សែសង្វាក់ផលិតផល Feihong របស់ក្រុមហ៊ុនបច្ចេកវិទ្យាវិទ្យាសាស្ត្រអវកាស (CASTC) បាននិយាយថា គំនិតផ្តួចផ្តើមដ្រូន FH-97 រយៈចម្ងាយឆ្ងាយដែលបង្ហាញនៅថ្ងៃពុធ គឺអាចផ្ទុកអាវុធប្រភេទផ្សេងៗគ្នា និងមានសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិក។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់នៅក្នុងបទបង្ហាញ នៅឯកម្មវិធីតាំងពិព័រណ៌ Airshow China នៅទីក្រុង Zhuhai ទេ។
សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី ឥណ្ឌានិងរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក “Loyal Wingman” ដែលមានតម្លៃថោក និងខ្លាំងជាងយន្តហោះចម្បាំងដែលមានមនុស្សបើក។

CASTC មិនបានផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសនៃគំនិតរបស់ FH-97 ហើយក៏មិននិយាយថាតើ វាគ្រោងនឹងនាំចេញផងដែរ ថ្វីបើអ្នកសង្កេតការណ៍បរទេសជាច្រើនបានមកពិនិត្យមើលការបង្ហាញនេះក៏ដោយ។
រូបរាងរបស់ FH-97 គឺស្ទើរតែដូចគ្នាបេះបិទទៅនឹង Kratos XQ-58A ដែលបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ XQ-58A មានល្បឿនអតិបរមា ២៩១.៥៥ ម៉ែតក្នុងមួយវិនាទី ហើយអាចហោះបានចម្ងាយ៤,០៧៤គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកធ្លាក់អំឡុងពេលចុះចត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


