ព័ត៌មានអន្ដរជាតិ
អាមេរិក ពិនិត្យឡើងវិញ ពីការវាយប្រហារតាមអាកាសនៅ ស៊ីរី ក្នុងឆ្នាំ ២០១៩ ក្រោយសម្លាប់មនុស្សរាប់សិបនាក់
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបញ្ជាឲ្យពិនិត្យឡើងវិញ លើការវាយប្រហារតាមអាកាស នៅក្នុងប្រទេស ស៊ីរី កាលពីឆ្នាំ ២០១៩ ដែលកាលណោះ បានសម្លាប់ជនស៊ីវិលស៊ីរីរាប់សិបនាក់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ឧត្ដមសេនីយ៍ Michael Garrett ដែលជាប្រធានបញ្ជាការកងកម្លាំងទ័ពអាមេរិក នឹងមានពេល ៩០ ថ្ងៃ ដើម្បីបញ្ចប់ការពិនិត្យឡើងវិញ រួមទាំងរបាយការណ៍អំពីជនរងគ្រោះ និងជនស៊ីវិល និងថាតើការវាយប្រហារនេះ បានបំពានច្បាប់សង្គ្រាមដែរឬទេ។



កាសែត New York Times បានរាយការណ៍កាលពីដើមខែ វិច្ឆិកា ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅទីក្រុង Baghuz ប្រទេសស៊ីរី កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩ បានសម្លាប់ស្ត្រី និងកុមារយ៉ាងហោចណាស់ ៧០ នាក់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនយូរមិនឆាប់ វីរុសកូវីដបំប្លែងខ្លួន Omicron នឹងចូលដល់ អាមេរិក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


