ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រកាសបិទខ្ទប់ ទីក្រុងហាណូយ
រនាំងត្រូវបានដំឡើងនៅ តាមដងផ្លូវ និងផ្លូវជាច្រើននៅ ទូទាំងទីក្រុងហាណូយ ដើម្បីបិទខ្ទប់តំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដកាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងប្រចាំថ្ងៃថ្មីក្នុងទីក្រុងចំនួន ៤៥៥ ករណី ។

វាមានរយៈពេលជាង ២ ខែហើយ ចាប់តាំងពីរបាំងបែបនេះត្រូវបានគេឃើញចុងក្រោយនៅ ក្នុងរដ្ឋធានីវៀតណាមមួយនេះ ។ ទីក្រុងហាណូយ បានដាក់ចេញបទប្បញ្ញត្តិគម្លាតសង្គមយ៉ាងតឹងរ៉ឹងនៅ គ្រប់សង្កាត់ក្នុងអំឡុងខែកក្កដា និងសីហា នៅ ពេលដែលអាជ្ញាធរថ្នាក់ស្រុក និងសង្កាត់រៀបចំប៉ុស្តិ៍ត្រួតពិនិត្យ និងរបាំងនៅ តាមដងផ្លូវ និងផ្លូវតូចៗក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា ទីក្រុងហាណូយបានកត់ត្រាការឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ១៣,០០០ ករណី ចាប់តាំងពីរលកឆ្លងទី ៤ បានវាយប្រហារប្រទេសវៀតណាមកាលពីថ្ងៃទី ២៧ ខែមេសា ។
ទន្ទឹមនោះ រដ្ឋធានីមួយនេះបានកត់ត្រាករណីចំនួន ៧៩១ ករណីកាលពីថ្ងៃសុក្រ, ៤៥៥ ករណីកាលពីថ្ងៃសៅ រ៍ និង ៤០០ ករណីកាលពីថ្ងៃអាទិត្យ ខណៈរហូតមកដល់ពេលនេះ ប្រជាជនជាង ៦.៦ លាននាក់ក្នុងចំណោមប្រជាជន ៨ លាននាក់នៃទីក្រុងបានទទួលការចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់មួយដូស ខណៈជាង ៥.៥ លាននាក់ក្នុងចំណោមពួកគេបានចាក់ពេញដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ២ ហើយរកឃើញវីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


