ព័ត៌មានអន្ដរជាតិ
Omicron កំពុងរាលដាលនៅ ឥណ្ឌា (មានវីដេអូ)
ករណីនៃវីរុសបំប្លែងខ្លួន Omicron បានកើនដល់ ២១ ករណីហើយ នៅក្នុងប្រទេសឥណ្ឌាគិតត្រឹមចុងសប្តាហ៍។

រដ្ឋភាគខាងលិច Rajasthan បានរាយការណ៍ពីការឆ្លង Omicron ច្រើនជាងគេបំផុត ពោលគឺមានប្រាំបួនករណី បន្ទាប់មកគឺនៅរដ្ឋ Maharashtra ៨ករណី, រដ្ឋ Karnataka ២ករណី ចំណែករដ្ឋ Gujarat និងរដ្ឋធានី New Delhi មាន១ករណីដូចគ្នា។
រដ្ឋមន្ត្រីសុខាភិបាលបាននិយាយនៅលើ Twitter ថា “អ្នកក្រុង Delhi ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ពាក់ម៉ាស និងរក្សាគម្លាតសង្គម”។

មន្ត្រីដដែលបន្តថា អ្នកជំងឺ Omicron ដំបូងគេរបស់ទីក្រុងនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានរាយការណ៍ករណី Omicron ចំនួនពីរដំបូងរបស់ខ្លួន នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ មានមនុស្សម្នាក់ដែលគ្មានប្រវត្តិធ្វើដំណើរនាពេលថ្មីៗ។

ករណីផ្សេងទៀតភាគច្រើន កើតលើមនុស្សដែលទើបនឹងមកពីបរទេស ប៉ុន្តែគ្រូពេទ្យនិយាយថា មេរោគឆ្លងនេះ បានរីករាលដាលរួចទៅហើយនៅក្នុងសហគមន៍។
ប្រទេសឥណ្ឌា បានរាយការណ៍ថាមានអ្នកឆ្លងកូវីដថ្មីចំនួន ៨,៨៩៥ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ៣៤.៦៤លានករណី។ ស្របពេលជាមួយគ្នានោះ ការស្លាប់បានកើនឡើង២១១នាក់ទៀតដល់ ៤៧៣,៥៣៧នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Omicron ចូលដល់ឥណ្ឌា ធ្វើឲ្យពិភពលោកបារម្ភខ្លាំង ខ្លាចស្ថានភាពដូចលើកមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


