ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់កើនឡើងពីគ្រោះទឹកជំនន់វាយប្រហារប្រេស៊ីល
ចំនួនជនរងគ្រោះបាត់បង់ជីវិតពីគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសប្រេស៊ីលបានកើនឡើងដល់២០នាក់ គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញ។
អាជ្ញាធរដ្ឋ Bahia បានប្រកាសថា នេះជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋដែលមិនធ្លាប់ជួបពីមុន ហើយក្រុមជួយសង្គ្រោះត្រូវការពេលវេលាច្រើនថ្ងៃទៀត។

រដ្ឋ Bahia ដែលមានប្រជាជនប្រមាណ១៥លាននាក់បានទទួលរងការលិចលងដោយទឹកជំនន់ បន្ទាប់ពីគ្រោះរាំងស្ងួតដ៏យូររហូតធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា។
ទឹកជំនន់បានវាយប្រហារដ៏អាក្រក់នៅកន្លែងមួយចំនួននៅចំថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែលកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយពេលទំនប់ពីរត្រូវបានបើកទ្វារ ហើយជម្លៀសអ្នកស្រុកទៅទីទួលសុវត្ថិភាព។
ក្រុមការងារជួយសង្គ្រោះបានល្បាតដោយទូកតូចៗជុំវិញទីក្រុង Itabuna ភាគខាងត្បូងរដ្ឋ Bahia ដើម្បីយកអ្នកស្រុកចេញពីផ្ទះ។ អ្នកខ្លះត្រូវបានយកចេញតាមបង្អួចជាន់ទី២ដោយសារជាន់ក្រោម និងជាន់ទី១ត្រូវបានលិចទឹក។
អភិបាលរដ្ឋ Bahia លោក Rui Costa បាននិយាយថា ទីក្រុងចំនួន៧២ស្ថិតនៅក្នុងគ្រាអាសន្ន។
លោកថា ៖«ជាអកុសល យើងកំពុងជួបគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដ្ឋ Bahia»។

លោកវរសេនីយទោ Manfredo Santana នៅអង្គភាពពន្លត់អគ្គីភ័យរដ្ឋ Bahia បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្ស២០០នាក់ក្នុងក្រុងជិតៗ។ ទឹកហូរខ្លាំងធ្វើឲ្យពិបាកចូលទៅកន្លែងឆ្ងាយៗ»។
ទីភ្នាក់ងារការពារស៊ីវិលរដ្ឋ Bahia បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា មនុស្ស២០នាក់បានស្លាប់នៅទីក្រុង១១ផ្សេងគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


