ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ថៃ ប្រាប់វិជ្ជាគុនការពារ Omicron ថ្ងៃឆ្លងឆ្នាំ ជាពិសេសពាក់ម៉ាស ២ ជាន់
សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn លោក Thira Woratanarat បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃអង្គារថា សប្តាហ៍ចុងក្រោយមុនចូលឆ្នាំសកលនឹងក្លាយជាសូចនាករនៃភាពធ្ងន់ធ្ងរចំពោះការផ្ទុះឡើងវីរុសកូវីដបំប្លែងខ្លួន Omicron នៅក្នុងប្រទេសថៃ ។

ជាមួយនឹងរដូវកាលវិស្សមកាលដ៏ធំបំផុតប្រចាំឆ្នាំបានមកដល់ លោក Thira បានជំរុញឲ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំថ្មីជាមួយនឹងការប្រុងប្រយ័ត្នបន្ថែមក្នុងគោលបំណងដើម្បីរក្សាជំងឺរាតត្បាតកុំឲ្យរីករាលដាលម្តងទៀត ។
លោកបាននិយាយថា គួរតែពាក់ម៉ាស ២ ជាន់គ្រប់ពេលវេលា ។ ១ គឺម៉ាសពេទ្យ និង ២ គឺម៉ាសក្រណាត់ ហើយមនុស្សម្នាក់ៗត្រូវអនុវត្តយ៉ាងតឹងរឹងនូវច្បាប់រក្សាគម្លាតសង្គមយ៉ាងហោចណាស់ ១ ម៉ែត្រ ។

លោកក៏បាននិយាយដែរថា ការធ្វើដំណើរសាធារណៈ និងការជួបជុំជាក្រុមគួរត្រូវបានចៀសវាង ហើយការប្រារព្ធពិធីចូលឆ្នាំថ្មី គួរតែធ្វើឡើងតែក្នុងលក្ខណៈគ្រួសារប៉ុណ្ណោះ ជាមួយនឹងអាហារ និងឧបករណ៍ប្រើប្រាស់ដាច់ដោយឡែក ។
ទន្ទឹមនោះ លោក Thira ក៏បានជំរុញអ្នកដែលមានរោគសញ្ញាកូវីដមកធ្វើតេស្តជាបន្ទាន់ ។ លោកបានចង្អុលបង្ហាញថា អ្វីដែលសំខាន់នោះគឺការបន្តចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ព្រោះវាជាកត្តាសំខាន់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ និងការរីករាលដាលនៃ Omicron ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ៣ ហើយមានអ្នកឆ្លង Omicron ក្នុងសហគមន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


