ព័ត៌មានអន្ដរជាតិ
Omicron អុកឡុក ថៃ ឲ្យឈានដល់រលកឆ្លងកូវីដទី ៥
ប្រធាននាយកដ្ឋានសេវាវេជ្ជសាស្រ្ត លោកវេជ្ជបណ្ឌិត Somsak Ankasil បានឲ្យដឹងថា ប្រទេសថៃបានឈានចូលរលកឆ្លងកូវីដទី ៥ ជាផ្លូវការហើយ ជាមួយនឹងករណីឆ្លងប្រចាំថ្ងៃកាន់តែកើនឡើងតាមការព្យាករណ៍ ។
នាយកដ្ឋានគ្រប់គ្រងជំងឺបានប៉ាន់ប្រមាណថា រលកចុងក្រោយអាចឃើញករណីឆ្លងថ្មីដែលបំបែកកំណត់ត្រាចំនួន ៣០,០០០ ក្នុងមួយថ្ងៃ ពោលនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ។
លោក Somsak បានព្យាករណ៍ពីអត្រាឆ្លងខ្ពស់នេះគឺស្ថិតក្នុងចំណោមកុមារដែលភាគច្រើនមិនបានចាក់វ៉ាក់សាំង ។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ កុមារដែលឆ្លងមេរោគភាគច្រើនមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ លុះត្រាតែពួកគេមានជំងឺប្រចាំកាយ ។
ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលប្រទេសថៃមានករណីឆ្លងវីរុសបំប្លែងខ្លួន Omicron ដែលកំពុងគ្របដណ្ដប់លើសមត្ថភាពមន្ទីរពេទ្យដែលមានគ្រែចំនួន ៥២,៣០០ នៅទូទាំងប្រទេស និង ២៥,៨២៨ នៅទីក្រុងបាងកក ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងរៀបចំគ្រែចល័តក្នុងសហគមន៍សម្រាប់កុមារ និងគ្រួសារនៅក្នុងតំបន់ចំនួន ៦ ដោយមានគ្រែយ៉ាងហោចណាស់ ៥០ ក្នុងមួយកន្លែង ។
ជាចុងក្រោយលោក Somsak ក៏បានអំពាវនាវឲ្យវិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit រៀបចំស្តុកថ្នាំប្រឆាំងមេរោគ Favipiravir ដើម្បីព្យាបាលកុមារនៅទូទាំងប្រទេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន គ្រោងមកប្រទេសវិញឆ្នាំនេះ ជាមួយគោលបំណងធំៗចំនួន ៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


