ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូល ISIS សម្លាប់ខ្លួន និងគ្រួសារពេលអាមេរិកវាយប្រហារនៅស៊ីរី
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា មេដឹកនាំក្រុមរដ្ឋឥស្លាមបានស្លាប់នៅពេលរូបគេបានបំផ្ទុះសម្លាប់ខ្លួនឯង និងសមាជិកគ្រួសារកំឡុងពេលកម្លាំងពិសេសអាមេរិកធ្វើការវាយប្រហារនៅស៊ីរី។
ប្រការនេះបានធ្វើឲ្យហមន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជីហាដក្នុងការរៀបចំកម្លាំងប្រយុទ្ធរបស់ខ្លួន បន្ទាប់ពីបានបាត់បង់ដីដ៏ធំ។
បុរសឈ្មោះ Abu Ibrahim al-Hashemi al-Quraishi ជាមេដឹកនាំរដ្ឋឥស្លាម បន្ទាប់ពីស្ថាបនិករបស់ក្រុមនេះឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅឆ្នាំ២០១៩កំឡុងពេលការវាយប្រហាររបស់អាមេរិកមួយដែរ។

យោងតាមលោក ចូ បៃដិន និងមន្ត្រីអាមេរិកឲ្យដឹងថា នៅពេលកម្លាំងពិសេសអាមេរិកបានហ៊ុំព័ទ្ធ Quraishi នៅភាគពាយ័ព្យប្រទេសស៊ីរីទាំងយប់ រូបគេបានបំផ្ទុះសម្លាប់ខ្លួនឯង និងសម្លាប់សមាជិកគ្រួសាររបស់ខ្លួនដែលមានស្ត្រី និងកូនថែមទៀតផង។
លោកប្រធានាធិបតីអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«កាលពីយប់មិញ តាមការបញ្ជារបស់ខ្ញុំ កម្លាំងយោធាពិសេសអាមេរិកនៅភាគពាយ័ព្យប្រទេសស៊ីរីទទួលបានជោគជ័យក្នុងប្រតិបត្តិការបង្ក្រាបភេរវកម្មដើម្បីការពារពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ហើយធ្វើឲ្យពិភពលោកជាកន្លែងសុវត្ថិភាព»។
«ដោយសារតែជំនាញ និងភាពក្លាហានរបស់កម្លាំងប្រដាប់អាវុធរបស់ពួកយើង យើងបានវាយប្រហារសម្លាប់ Abu Ibrahim al-Hashimi al-Qurayshi ជាមេដឹកនាំក្រុម Isis។ ពលរដ្ឋអាមេរិកទាំងអស់បានត្រឡប់មកវិញដោយសុវត្ថិភាពពីប្រតិបត្តិការ»។

មន្ត្រីអាមេរិក និងតំបន់ជឿថា បុរសឈ្មោះ Qurayshi ជាមេដឹកនាំកំពូលម្នាក់ដែលអាមេរិកចង់បានបំផុតដែលបានដឹកនាំការវាយប្រហារដ៏ខ្លាំងក្លាមួយកាលពីខែមុនលើពន្ធនាគារដែលឃុំឃាំងអ្នកទោសរដ្ឋឥស្លាមនៅភាគខាងកើតប្រទេសស៊ីរី។
មុនការសម្លាប់នេះ មន្ទីរបញ្ចកោណបាននិយាយថា កងកម្លាំងពិសេសបានតាមប្រមាញ់ក្រុមជីហានជាន់ខ្ពស់នៅក្នុងការវាយឆ្មក់តាមផ្លូវអាកាសមួយដែលបានសម្លាប់មនុស្ស១៣នាក់ នៅក្នុងប្រតិបត្តិការដ៏ជោគជ័យ។
ការវាយប្រហារទាំងព្រឹកព្រលឹមលើផ្ទះមួយកន្លែងនៅភូមិ Atme ភាគខាងត្បូងព្រំដែនប្រទេសតួកគី បានបំផ្លាញឧទ្ធម្ភាគចក្រអាមេរិកមួយដែលត្រូវបានប្រើដឹកកម្លាំងទ័ពពិសេសពី Erbil ក្នុងប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


