Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អាស៊ាន​ ទិញ​យន្តហោះ​ចម្បាំង​ ៤២ គ្រឿងពី បារាំង

បានផុស

នៅ

ក្រសួងការពារជាតិឥណ្ឌូនេស៊ីបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង Dassault Rafale ជំនាន់ ៤.៥ ចំនួន ៦ គ្រឿងដែលផលិតនៅប្រទេសបារាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Florence Parly កាលពីថ្ងៃទី ១០ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Prabowo Subianto បាននិយាយថា ឥណ្ឌូនេស៊ីក៏បានបញ្ជាទិញយន្តហោះ Rafale ចំនួន ៤២ គ្រឿងពីប្រទេសបារាំងផងដែរ ។

លោក Prabowo Subianto បាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដំបូងគឺការទិញយន្តហោះចម្បាំង Dassault Rafale ជំនាន់ ៤.៥ ចំនួន ៦ គ្រឿង ហើយក្រោយមកនឹងបន្តទិញយន្តហោះ ៣៦ គ្រឿងផ្សេងទៀត ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី១០ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីក៏នឹងទិញយន្តហោះ F-15 ចំនួន ៣៦ គ្រឿងផងដែរ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងទឹកប្រាក់ប្រមាណ ១៣.៩ ពាន់លានដុល្លារ ។

នាយកដ្ឋានបាននិយាយថា ការលក់សព្វាវុធនេះនឹងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូក្នុងតំបន់ដ៏សំខាន់ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានបន្ថែមថា វានឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ អ្នករកឃើញមេរោគ អេដស៍ ទទួលមរណភាពហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម