ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាក់ក្ដីសង្ឃឹមលើ អាមេរិក ជួយបន្ថយភាពតានតឹងជាមួយ រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអញ្ជើញប្រធានាធិបតីអាមេរិកលោក Joe Biden មកបំពេញទស្សនកិច្ចនៅទីក្រុង Kyiv នៅប៉ុន្មានថ្ងៃខាងមុខ ហើយបាននិយាយថា ដំណើរទស្សនកិច្ចនេះអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ការិយាល័យប្រធានាធិបតីបាននិយាយថា លោក Zelenskyy ក៏បានថ្លែងអំណរគុណដល់លោក Biden សម្រាប់ការគាំទ្ររបស់លោក ហើយបានអញ្ជើញគាត់ឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ។
លោក Zelenskyy បាននិយាយថា “ខ្ញុំជឿជាក់ថា ការមកដល់របស់អ្នកនៅទីក្រុង Kyiv ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ជាកត្តាសំខាន់សម្រាប់ស្ថេរភាពនៃស្ថានការណ៍បច្ចុប្បន្ន ហើយនឹងក្លាយជាសញ្ញាដ៏មានអានុភាព និងរួមចំណែកដល់ការកាត់បន្ថយការកើនឡើងភាពតានតឹងនេះ” ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា លោក Zelenskyy ក៏បានប្រាប់លោក Biden ដែរថា វាមានសារៈសំខាន់សម្រាប់ទីក្រុង Kiev ក្នុងការទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន ។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្នជុំវិញអ៊ុយក្រែន ។

គួរបញ្ជាក់ថា លោក Biden និង Zelenskyy បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យក្នុងរយៈពេលតិចជាងមួយម៉ោង ហើយនេះជាការសន្ទនាតាមទូរស័ព្ទលើកទី ៣ ហើយរវាងប្រធានាធិបតីទាំងពីរ តាំងពីដើមឆ្នាំ ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


