ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រាប់វិធីសាស្ត្រទប់ស្កាត់ប្រេងសាំងឡើងថ្លៃ
អ្នកជំនាញវៀតណាមនិយាយថា ការកាត់បន្ថយពន្ធ និងថ្លៃសាំង និងការពិចារណាឡើងវិញលើការប្រើប្រាស់មូលនិធិរក្សាស្ថិរភាពតម្លៃ អាចជួយ “បញ្ចុះតម្លៃ” ការឡើងថ្លៃប្រេងឥន្ធនៈ ចំពេលមានការខ្វះខាត ។

លោក Can Van Luc ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនផ្តល់ប្រាក់កម្ចី BIDV របស់រដ្ឋបាននិយាយថា រដ្ឋាភិបាលអាចកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេសលើប្រេងសាំងក្នុងរយៈពេលខ្លី ដើម្បីកាត់បន្ថយតម្លៃលក់រាយ ដូចដែលប្រទេសមួយចំនួនបានធ្វើ ។ លោកបន្តថា ជាឧទាហរណ៍ ប្រទេសថៃបានកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេសលើប្រេងម៉ាស៊ូតពាក់កណ្តាល រយៈពេល ៣ ខែ ។
ចំណែកសេដ្ឋវិទូម្នាក់ទៀតគឺលោក Ngo Tri Long អតីតអនុប្រធានវិទ្យាស្ថានស្រាវជ្រាវទីផ្សារ និងតម្លៃក្រោមក្រសួងហិរញ្ញវត្ថុបានស្នើឲ្យកាត់បន្ថយពន្ធបរិស្ថានដើម្បីជួយសម្រួលដល់តម្លៃសាំង ។

សំណើនេះកំពុងត្រូវបានធ្វើឡើង ខណៈដែលប្រទេសវៀតណាមកាលពីថ្ងៃចន្ទបានបង្កើនតម្លៃប្រេងសាំងដល់កម្រិតកំពូលថ្មីមួយ ចំពេលមានការខ្វះខាតការផ្គត់ផ្គង់ដែលត្រូវបានរាយការណ៍ដោយស្ថានីយ៍ជាច្រើន ជាពិសេសនៅភាគខាងត្បូងប្រទេស ។
ពន្ធ និងថ្លៃសេវាមានចំនួនប្រហែល ៤២ ភាគរយនៃតម្លៃសាំងនៅក្នុងប្រទេសវៀតណាម រួមទាំងពន្ធប្រើប្រាស់ពិសេស ពន្ធនាំចូល ពន្ធបរិស្ថាន និងពន្ធលើតម្លៃបន្ថែមជាដើម ។

បើយោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ទោះជាយ៉ាងនេះក្តី សមាមាត្រគឺទាបជាងមធ្យមភាគ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត ដែលវាមាន ៤៥ ទៅ ៦០ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ តម្លៃថ្នាំកូវីដ Molnupiravir នៅ វៀតណាម សមល្មមសម្រាប់ទិញប្រើប្រាស់ (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


