ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងធ្វើការជាមួយ ប៉ូឡូញ ដើម្បីបញ្ជូនយន្តហោះចម្បាំងទៅ អ៊ុយក្រែន
អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសប៉ូឡូញ លើលទ្ធភាពដែលប៉ូឡូញ អាចផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន រួមជាមួយនឹងការប្រឹក្សាជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Zelensky កំពុងជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បញ្ជូនយន្តហោះចម្បាំងចូលប្រទេសរបស់គាត់។
ជាផ្នែកមួយនៃការសន្ទនាជាមួយប្រទេសប៉ូឡូញ សហរដ្ឋអាមេរិកកំពុងពិនិត្យថាតើខ្លួនមានសមត្ថភាពប៉ុនណា ដើម្បីបំពេញបន្ថែមដល់ប្រទេសប៉ូឡូញ ប្រសិនបើខ្លួនសម្រេចចិត្តផ្ទេរយន្តហោះទៅអ៊ុយក្រែន។ នេះបើតាមការអះអាងពីអ្នកនាំពាក្យសេតវិមាន។

អ្នកនាំពាក្យនិយាយថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន គឺជាការសម្រេចចិត្តអធិបតេយ្យសម្រាប់ប្រទេសណាមួយ ហើយបានកត់សម្គាល់ថា មានការដឹកជញ្ជូនជាច្រើនទៀតដែលត្រូវធ្វើ រួមទាំងរបៀបដែលយន្តហោះនឹងត្រូវផ្ទេរពីប៉ូឡូញទៅអ៊ុយក្រែនផងដែរ។
សមាជិកសភាពីររូបដែលចូលរួមក្នុងកិច្ចពិភាក្សាតាម Zoom ជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ទី០៥ខែមីនាបានឲ្យដឹងថា លោក Zelensky និយាយថា ប៉ូឡូញបានផ្តល់សញ្ញាថា ខ្លួនបានរៀបចំដើម្បីបញ្ជូនយន្តហោះចម្បាំងធុន MiG រួចហើយប៉ុន្តែ ពួកគេរង់ចាំតែ សហរដ្ឋអាមេរិក បើភ្លើងខៀវប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក Zelensky ជំរុញឲ្យប្រជាជននៅតំបន់ផ្តាច់ខ្លួន ចេញប្រយុទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


