ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីតប្រកាសបទឈប់បាញ់គ្នានៅយេម៉ែន
អារ៉ាប៊ីសាអូឌីតបានប្រកាសពីការឈប់ប្រតិបត្តិការយោធាទាំងអស់នៅប្រទេសយេម៉ែនដែលមានគោលដៅឈានដល់ដំណោះស្រាយអចិន្ត្រៃយ៍ចំពោះជម្លោះជាមួយប្រទេសជិតខាង។ នេះបើយោងតាមអ្នកនាំពាក្យសម្រាប់ក្រុមសម្ព័ន្ធដឹកនាំដោយ Riyadh បានប្រកាសនៅយប់ថ្ងៃអង្គារ៍។
ក្រុមឧទ្ទាម Houthi របស់យេម៉ែនបានផ្តល់បទឈប់បាញ់គ្នារយៈពេល៣ថ្ងៃមុនដែលពួកគេបាននិយាយថា អាចជាអចិន្ត្រៃយ៍ ប្រសិនបើអារ៉ាប៊ីសាអូឌីតយល់ព្រម។

អ្នកនាំពាក្យក្រុមសម្ព័ន្ធ ឧត្តមសេនីយ៍ Turki Al-Maliki បានប្រកាសទាំងយប់ថា ៖«បញ្ជាការកងកម្លាំងចម្រុះនៃក្រុមសម្ព័ន្ធប្រកាសពីការឈប់ប្រតិបត្តិការយោធានៅប្រទេសយេម៉ែនចាប់ពីនាទីឈានចូលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២»។
លោក Al-Maliki មានប្រសាសន៍ថា នេះត្រូវបានធ្វើឡើងតាមការស្នើរបស់លោកបណ្ឌិត Nayef Al-Hajraf អគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ «ជាមួយទិដ្ឋភាពនៃការបង្កើតលក្ខណអំណោយផលដែលត្រូវការសម្រាប់ការពិគ្រោះយោបល់ដ៏ជោគជ័យ និងបរិយាកាសអំណោយផលសម្រាប់ខែបរិសុទ្ធនៃបុណ្យរ៉ាម៉ាដានដើម្បីបង្កើតសន្តិភាព និងទទួលបានជោគជ័យសន្តិសុខ និងស្ថិរភាពនៅយេម៉ែន»។
លោកឧត្តមសេនីយ៍បានបន្ថែមថា ៖«ក្រុមសម្ព័ន្ធនឹងគោរពតាមការបញ្ឈប់នេះ ហើយនឹងអនុវត្តតាមលក្ខន្តិកៈ និងនីតិវិធីដើម្បីធានាបាននូវភាពជោគជ័យ»។
សេចក្តីប្រកាសរបស់លោក Al-Maliki បានកើតមានឡើង៣ថ្ងៃ បន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលកំពុងគ្រប់គ្រងរដ្ឋធានីយេម៉ែនបានផ្តល់បទឈប់បាញ់គ្នារយៈពេល៣ថ្ងៃដែលពួកគេបាននិយាយថា អាចជាអចិន្ត្រៃយ៍ ប្រសិនបើសម្ព័ន្ធអារ៉ាប៊ីសាអូឌីតមានឆន្ទៈ។
ប្រធានក្រុមប្រឹក្សានយោបាយកំពូលរបស់ឧទ្ទាម Houthis លោក Mahdi al-Mashat Mashat បាននិយាយកាលពីថ្ងៃសៅរ៍ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍យេម៉ែនថា ៖«នេះជាការអញ្ជើញដោយស្មោះស្ម័គ្រ និងជាជំហានជាក់ស្តែងដើម្បីស្តារទំនុកចិត្តឡើងវិញ និងនាំយកគ្រប់ភាគីទាំងអស់ពីសង្វៀនពិភាក្សាទៅសង្វៀនអនុវត្ត»។
លោកថា ក្រុមឧទ្ទាម Houthis នឹងបញ្ឈប់ការវាយប្រហារដោយមីស៊ីល និងលើអាកាស ហើយសង្ឃឹមថា អារ៉ាប៊ីសាអូឌីត នឹងបញ្ឈប់សកម្មភាពវាយប្រហាររបស់ពួកគេនៅកំពង់ផែយេម៉ែន។

សំណើរបស់លោកបានកើតឡើង បន្ទាប់ Houthi បានវាយប្រហារបំផ្លាញឃ្លាំងស្តុកប្រេង Saudi Aramco នៅ Jeddah កាលពីថ្ងៃទី២៥ ខែមីនា និងការទម្លាក់គ្រាប់បែករបស់ក្រុមចម្រុះលើរដ្ឋធានី Sanaa និងកំពង់ផែ Hodeidah របស់យេម៉ែន។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ជនជាតិយេម៉ែនជាង៤០ម៉ឺននាក់បានស្លាប់ក្នុងសង្គ្រាម ក្នុងនោះមានកុមារជាច្រើនដែលមានអាយុក្រោម៥ឆ្នាំដោយសារភាពអត់ឃ្លាន និងជំងឺ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


