ព័ត៌មានអន្ដរជាតិ
កាណាដាបន្ថែមថវិកាជាង៦ប៊ីលានដុល្លារទៀតអភិវឌ្ឍយោធាឆ្លើយតបសង្គ្រាមអ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកាណាដាបានបញ្ចេញថវិកាចំនួន៦.៤ប៊ីលានដុល្លារដើម្បីបន្ថែមលើការចំណាយផ្នែកយោធាថ្មីសម្រាប់រយៈពេល៥ឆ្នាំខាងមុខដែលជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែខកខានចំពោះការចំណាយរបស់អង្គការណាតូចំនួន២ភាគរយនៃផលិតផលក្នុងស្រុកសរុប។

«ការវាយប្រហាររបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន លើអ៊ុយក្រែនបានរម្លឹកពួកយើងថា ប្រជាធិបតេយ្យដែលមានសន្តិភាពផ្ទាល់របស់យើង ដូចជាលទ្ធិប្រជាធិបតេយ្យទាំងអស់នៃពិភបលោក ផ្អែកលើកម្លាំងការពារដ៏រឹងមាំ»។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Chrystia Freeland បាននិយាយ។
លោកស្រីបន្តថា ៖«យើងខ្ញុំដឹងថា សេរីភាពមិនមែនកើតឡើងដោយឯកឯងនោះទេ ហើយថា សន្តិភាពត្រូវបានធានា លុះត្រាតែការត្រៀមខ្លួនរួចរាល់របស់ពួកយើងដើម្បីប្រយុទ្ធប្រឆាំងដើម្បីវា»។
«នោះហើយជាមូលហេតុដែលថវិកានេះត្រូវបានធ្វើភ្លាម បន្ថែមលើការវិនិយោគនៅក្នុងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ហើយស្នើឲ្យមានការពិនិត្យឡើងវិញនូវគោលនយោបាយការពារជាតិឲ្យបានលឿនដើម្បីបំពាក់កាណាដាសម្រាប់ពិភពលោកដែលកំពុងគ្រោះថ្នាក់»។
យោងតាមអង្គការណាតូ បច្ចុប្បន្ននេះ ប្រទេសកាណាដា បានចំណាយតែ១.៣៦%ប៉ុណ្ណោះនៃផលិតផលសរុប (GDP) លើវិស័យយោធាដែលធ្លាក់ចុះបន្តិចធៀបនឹងប៉ុន្មានឆ្នាំមុន។
បើតាមអ្នកជំនាញ និងក្រុមឃ្លាំមើលសារពើពន្ធឯករាជ្យរបស់សភាឲ្យដឹងថា ដើម្បីបំពេញតម្រូវការណាតូ រដ្ឋាភិបាលក្រុងអូតាវ៉ានឹងត្រូវដាក់ចេញបន្ថែមទៀតសម្រាប់សមត្ថភាពការពារជាតិ ដែលហោចណាស់ឲ្យបាន០.៥%នៃផលិតផលសរុប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


