ព័ត៌មានអន្ដរជាតិ
លិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿង បន្ទាប់ពីអ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកបាញ់
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា នាវាចម្បាំង Moskva របស់ខ្លួន បានលិចចូលទៅក្នុងសមុទ្រ។

ស្របពេលជាមួយគ្នានោះដែរ យោងតាមភាគីអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារលើនាវានេះ ខណៈរុស្ស៊ីអះអាងថា គ្រាប់រំសេវនៅលើនាវាបានផ្ទុះ។
នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា “ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង”។
ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។

ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovych និយាយថា នាវានោះមានសមាជិកនាវិករហូតដល់ ៥១០ នាក់ ហើយក្រុមអ្នកជួយសង្គ្រោះរុស្ស៊ី មិនអាចទៅដល់នាវានោះបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទាហានម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ រួមទាំងមន្ត្រី ១៦២នាក់ចុះចាញ់រុស្ស៊ី នៅ Mariupol
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


