ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងលែងនាំចូលទំនិញរបស់លោកខាងលិច ដោយពឹងផ្អែកតែផលិត ផលខ្លួនឯងប៉ុណ្ណោះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ីត្រូវតែលែងពឹងផ្អែកលើទំនិញដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច ។

លោក Lavrov បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសាលា Evgeny Primakov Gymnasium ថា “ឥឡូវនេះយើងកំពុងបង្កើតដំណើរការមួយចំនួនជំនួសការនាំចូលទំនិញរបស់លោកខាងលិច” ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានបន្ថែមថា “យើងត្រូវតែបញ្ឈប់នៅគ្រប់វិធីទាំងអស់ដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីលោកខាងលិច ដើម្បីធានាដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មសំខាន់ៗសម្រាប់សន្តិសុខ សេដ្ឋកិច្ច និងសង្គមជាតិរបស់យើង” ។

លោក Lavrov បញ្ជាក់ថា រុស្ស៊ីនឹងពឹងផ្អែកតែលើផលិតផលខ្លួនឯងប៉ុណ្ណោះ ហើយរុស្ស៊ីនឹងគិតហើយគិតទៀត ប្រសិនបើលោកខាងលិចស្នើអ្វីពាក់ព័ន្ធនឹងការបន្តទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូ ។
ជាចុងក្រោយលោក Lavrov បានសង្កត់ធ្ងន់ថា ប៉ុន្តែប្រសិនបើប្រទេសលោកខាងលិចផ្តល់ទម្រង់នៃកិច្ចសហប្រតិបត្តិការល្អណាមួយនោះ យើងនឹងធ្វើការសម្រេចចិត្តតបទៅតាមនោះវិញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


