ព័ត៌មានអន្ដរជាតិ
ហុងកុងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ក្នុងនោះ៤នាក់ជាប់ទណ្ឌកម្មអាមេរិក
រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា បានតែងតាំងគណៈរដ្ឋមន្ត្រីថ្មីសម្រាប់ទីក្រុងហុងកុង ក្នុងនោះមានមន្ត្រីជាន់ខ្ពស់៤រូបកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីហុងកុង និងប៉េកាំងចំនួន១១នាក់រយៈពេល២ឆ្នាំកន្លងមកហើយ បន្ទាប់ពីច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយត្រូវបានដាក់ចេញដើម្បីលុបបំបាត់ទីក្រុងដែលគ្រប់គ្រងពាក់កណ្តាលស្វ័យត ក្រោយពេលមានការតវ៉ាប្រជាធិបតេយ្យទ្រង់ទ្រាយធំបណ្តាលឲ្យផ្ទុះហិង្សាកាលពីឆ្នាំ២០១៩។

អ្នកជាប់ទណ្ឌកម្មរបស់អាមេរិកគឺមាន៧រូបនៃរដ្ឋាភិបាលហុងកុងមិនមានវត្តមាននៅក្នុងគណៈរដ្ឋមន្ត្រីឡើយ ប៉ុន្តែមាន៤រូបដែលនឹងបន្តក្នុងរដ្ឋបាលថ្មីគឺលោក John Lee ទទួលតំណែងជាអ្នកដឹកនាំ លោក Chris Tang រដ្ឋមន្ត្រីសន្តិសុខ លោក Erick Tsang រដ្ឋមន្ត្រីកិច្ចការចិនដីគោក និងប្រធានលេខាធិការថ្មី លោក Eric Chan។
៣នាក់ផ្សេងទៀតដែលជាប់ទណ្ឌកម្មរបស់អាមេរិកគឺអធិការប៉ូលិសចូលនិវត្តន៍ Steven Lo, មេដឹកនាំដែលត្រូវចុះចេញលោកស្រី Carrie Lam និងរដ្ឋមន្ត្រីយុត្តិធម៌ Teresa Cheng ត្រូវបានជំនួសដោយអ្នកផ្សេង។
ស្ថិតក្រោមទណ្ឌកម្ម លោកស្រី Lam បាននិយាយថា លោកស្រីបានបង្ខំចិត្តទទួលយកប្រាក់ខែជាសាច់ប្រាក់ដោយសារជាប់បំរាមរឹតត្បិតធនាគារ។
ក្នុងការណែនាំគណៈរដ្ឋថ្មីដល់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Lee បាននិយាយថា លោកបានសើចចំអកចំពោះអ្វីដែលហៅថា ទណ្ឌកម្ម និងមិនបានយកចិត្តទុកដាក់ជុំវិញរឿងនេះទេ។
«ប្រទេសដែលជាអ្នកសម្លុតមួយចំនួនបានព្យាយាមបំភិតបំភ័យមន្ត្រីហុងកុងតាមរយៈចំណាត់ការផ្សេងៗដូចជាទណ្ឌកម្មជាដើម ជាពិសេស បន្ទាប់ពីផែនការអាក្រក់របស់ពួកគេក្នុងបំផ្លិចបំផ្លាញសន្តិសុខជាតិបានបរាជ័យ ដោយសារតែចំណាត់ការរបស់យើងបានត្រៀមទប់ទល់»។ លោក Lee មានប្រសាសន៍។
ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីចំនួន២៦រូបកាលពីថ្ងៃអាទិត្យម្សិលមិញបានកើតមានឡើងមិនដល់ពីរសប្តាហ៍មុនពេលរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដា ចំខួបលើកទី២៥ឆ្នាំនៃការផ្ទេរទីក្រុងហុងកុងរបស់ចក្រភពអង់គ្លេសទៅឲ្យប្រទេសចិន។
លោក Lee ជាបេក្ខភាពតែមួយគត់ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុង និងទទួលបានសំឡេងគាំទ្រ៩៩% បន្ទាប់ពីចិនបានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតប្រចាំហុងកុងកាលពីឆ្នាំ២០២១ដើម្បីធានាដា នរណាម្នាក់ដែលត្រូវបានចាត់ទុកមិនស្នេហាជាតិនឹងមិនមានសិទ្ធិឈរឈ្មោះឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP/gr
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


