ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះស្ពានខ្សែកាបថាមពលនៅហុងកុង ធ្វើឲ្យផ្ទះ២ម៉ឺនខ្នងប្រឈមអត់ភ្លើង២ថ្ងៃ
ផ្ទះប្រហែលជា ២០០០០ខ្នងនៅក្នុងទីក្រុងហុងកុងប្រឈមនឹងគ្មានអគ្គីសនីប្រើប្រាស់រយៈពេលពីរថ្ងៃ បន្ទាប់ពីភ្លើងបានឆេះស្ពានខ្សែកាបថាមពលមួយនៅក្នុងតំបន់ Yuen Long កាលពីយប់ថ្ងៃអង្គារ៍ ព្រមទាំងប៉ះពាល់ដល់សេវាមន្ទីរពេទ្យ រថភ្លើង និងសាលារៀន។

ប្រតិបត្តិករថាមពល CLP បាននិយាយថា ភ្លើងបានឆេះស្ពានខ្សែកាបថាមពល CLP វេលាម៉ោង៧.១០នាទីយបើថ្ងៃអង្គារ៍ ដែលបានធ្វើឲ្យខូចខាតខ្សែតង់ស្យុងខ្ពស់កម្រិត 132kV ចំនួន៣ដែលផ្គត់ផ្គង់ថាមពលទៅខណ្ឌចំនួន៣គឺខណ្ឌ Yuen Long, Tin Shui Wai និង Tuen Mun។
ទោះជាយ៉ាងណា អគ្គីភ័យនេះមិនបណ្តាលឲ្យមាននរណាម្នាក់របួសទេ។
អតិថិជនប្រហែលជា ១៦០០០០ នាក់នៅខណ្ឌ Yuen Long, Tin Shui Wai និង Tuen Mun ទទួលរងផលប៉ះពាល់មុនគេសម្រាប់ការងាររកស៊ីរបស់ពួកគាត់ ខណៈសេវា MTR នៅតំបន់ទាំងនោះត្រូវបានកាត់ផ្តាច់។
អាជ្ញាធរសុខាភិបាលបាននិយាយថា សេវានៅតាមមន្ទីរពេទ្យជាច្រើនបានទទួលរងផលប៉ះពាល់ ហើយអ្នកជំងឺមួយចំនួនត្រូវបានបញ្ជូនទៅកាន់កន្លែងផ្សេង។

ការិយាល័យអប់រំបាននិយាយថា សាលារៀនចំនួន១៤កន្លែងត្រូវបានផ្អាកការសិក្សានៅថ្ងៃពុធ ទី២២ ខែមិថុនានេះ។
ក្រុមការងារបានប៉ាន់ស្មានថា ការជួសជុលនឹងត្រូវការពេលប្រមាណ២ថ្ងៃទើបអាចផ្គត់ផ្គង់ថាមពលទៅដល់ប្រជាជនដែលមានផ្ទះប្រមាណ២០០០០ខ្នងរងផលប៉ះពាល់នៅខណ្ឌ Tin Shui Wai និងតំបន់ជុំវិញនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Agencies/yb(aj)
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


