ព័ត៌មានអន្ដរជាតិ
RUFA និងអាជ្ញាធរជាតិព្រះវិហារ ផ្តល់ថវិកាដល់អ្នកស្រាវជ្រាវ តំបន់ព្រះវិហារ និងកោះកេរ
បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA ( Royal University of Fine Arts ) និងលោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមជាអធិបតីនាពិធីវាយតម្លៃគម្រោងស្រាវជ្រាវលើបេក្ខជនចំនួន ៣ រូបដែលបានដាក់ពាក្យស្នើសុំថវិកាដើម្បីធ្វើការស្រាវជ្រាវអំពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

គម្រោងស្រាវជ្រាវនេះគឺជាកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ ដែលបង្កើតឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ចុះហត្ថលេខារួមគ្នាកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្នុងគោលដៅបំផុស និងជម្រុញឱ្យមានការស្រាវជ្រាវ និងសរសេរឱ្យបានកាន់តែច្រើនអំពីតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។

ថវិកាសម្រាប់ស្រាវជ្រាវនេះនឹងផ្តល់ជូនដោយអាជ្ញាធរជាតិព្រះវិហារ ចំណែកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងត្រួតពិនិត្យអត្ថបទស្រាវជ្រាវទាំងនោះ និងជ្រើសរើសយកទៅផ្សព្វផ្សាយក្នុងព្រឹត្តិបត្រប្រចាំឆ្នាំ។
គម្រោងស្រាវជ្រាវនេះផ្តល់ឱកាសដល់និស្សិត មន្ត្រីរាជការ និងសាស្ត្រាចារ្យមកពីស្ថាប័នទាំងពីរ ដែលមានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវអំពីតំបន់រមណីយដ្ឋានទាំងពីរខាងលើ។

ក្នុងដំណាក់កាលដំបូងនេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារទទួលបានសំណើសុំថវិកាស្រាវជ្រាវចំនួនបីគម្រោង ក្នុងនោះគម្រោងមួយគឺជាសំណើសុំរបស់លោក ងួន មុនីសត្យា ព្រឹទ្ធបុរសរងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងគម្រោងពីរទៀតគឺជារបស់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ដែលបានជ្រើសរើសយកប្រធានបទអំពីតំបន់កោះកេរ ដើម្បីសរសេរសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ។

គម្រោងទាំងបីរួមមាន៖
– គម្រោងទី១៖ ការសិក្សាស្រាវជ្រាវ និងចងក្រងសំណង់ស្ថាបត្យកម្មផ្ទះជនជាតិគួយ
– គម្រោងទី២៖ បដិមាដែលបាត់បង់ និងការទាមទារត្រឡប់មកវិញ
– គម្រោងទី៣៖ ស្ថានីយគោកដីឆ្នាំង
បេក្ខជនទាំងបីបានបង្ហាញពីគម្រោងស្រាវជ្រាវរបស់ខ្លួននៅចំពោះមុខគណៈកម្មការវាយតម្លៃដែលមានសមាសភាពមកពីស្ថាប័នទាំងពីរ។ ទីបញ្ចប់ គណៈកម្មការវាយតម្លៃបានសម្រេចផ្តល់ថវិកាជូនដល់បេក្ខជនទាំងបីរូបដើម្បីធ្វើការស្រាវជ្រាវ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


