ព័ត៌មានអន្ដរជាតិ
លោក Biden មិនអាចជួយបញ្ចុះតម្លៃប្រេងក្នុងកិច្ចប្រជុំកំពូលអារ៉ាប់
លោក Joe Biden បានស្នើឲ្យប្រទេសអារ៉ាប់ បង្កើនការផលិតប្រេងឆៅក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីត ពោលគឺការជួយបញ្ចុះតម្លៃប្រេងអាចនឹងបរាជ័យ។ ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបភ្លាមៗនោះទេ

លោក Biden បាននិយាយថា មេដឹកនាំយល់ព្រមលើតម្រូវការដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការពិភពលោក។ លោកក៏បាននិយាយផងដែរថា លោកកំពុងទន្ទឹងរង់ចាំមើលអ្វីដែលកើតឡើង នៅក្នុងប៉ុន្មានខែខាងមុខនេះ។
យ៉ាងណាមិញការអំពាវនាវរបស់លោក Biden ឲ្យមានការបង្កើនផលិតកម្មបានកើតឡើងចំពេលដែលតម្លៃប្រេងពិភពលោកឡើងថ្លៃ។

ទោះបីជាយ៉ាងនេះ បន្ទាប់ពីកិច្ចពិភាក្សា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា មានតែអង្គការ OPEC និងដៃគូរបស់ខ្លួន បន្តវាយតម្លៃស្ថានភាពទីផ្សារ ហើយធ្វើអ្វីដែលចាំបាច់ប៉ុណ្ណោះ។ ខណៈក្រុមប្រទេសផលិតប្រេង OPEC plus ត្រូវបានគេរំពឹងថា នឹងពិភាក្សាថាតើត្រូវបង្កើនទិន្នផលនៅក្នុងកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែសីហាខាងមុខ។
ក្នុងអំឡុងកិច្ចប្រជុំកំពូល លោក Biden ក៏បានលើកឡើងអំពីផែនការធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនានានៅមជ្ឈិមបូព៌ាផងដែរ។ ផែនការនេះកំពុងត្រូវបានបង្កើតឡើងជាមួយនឹងប្រទេសអ៊ីរ៉ង់ និងការគំរាមកំហែងទូទៅផ្សេងទៀត។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែជា “ដៃគូសកម្ម និងចូលរួមនៅក្នុងមជ្ឈិមបូព៌ា”។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនដើរចេញពីកន្លែងទំនេរ ដើម្បីបំពេញដោយចិន រុស្ស៊ី ឬអ៊ីរ៉ង់ឡើយ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


