ព័ត៌មានអន្ដរជាតិ
លោក Biden និយាយយ៉ាងខ្លី រឿងលោកស្រី Pelosi ទៅ តៃវ៉ាន់
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ថា ប្រធានាធិបតីអាមេរិកលោក Joe Biden គោរពតាមការសម្រេចចិត្តរបស់ប្រធានសភារូបនេះក្នុងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ។
ដោយដកស្រង់សម្ដីពីលោក Biden, លោក Kirby បាននិយាយថា លោកស្រី Pelosi មានសិទ្ធិទៅកោះតៃវ៉ាន់ ហើយដំណើរនេះគឺជាការសម្រេចចិត្តរបស់លោកស្រី ដោយសារតែសភាអាមេរិកគឺជាផ្នែកឯករាជ្យរបស់រដ្ឋាភិបាល” ។
លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺស្របតាមគោលនយោបាយចិនតែមួយរបស់អាមេរិកដែលមានជាយូរមកហើយ ហើយវាមិនមានហេតុផលសម្រាប់ប្រទេសចិនក្នុងការបង្វែរដំណើរទស្សនកិច្ចនេះទៅជាវិបត្តិមួយចំនួន ឬប្រើវាជាលេសដើម្បីបង្កើនការឈ្លានពាន និងសកម្មភាពយោធាទាំងនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់នោះទេ ។
ចំណែកចំពោះការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិននៅជិតកោះតៃវ៉ាន់វិញ មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងអ្វីដែលទីក្រុងប៉េកាំងជ្រើសរើសធ្វើវាឡើង ។
ជាចុងក្រោយលោក Kirby បញ្ជាក់ថា “អាមេរិកនឹងមិនស្វែងរក ក៏ដូចជាមិនចង់បានវិបត្តិទេនោះទេ ហើយអាមេរិកគឺព្យាយាមចង់តែរក្សាទំនាក់ទំនងជាមួយចិនប៉ុណ្ណោះដើម្បីបញ្ចៀសភាពតានតឹង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើលោកស្រី Pelosi មានសាវតារយ៉ាងណា និងធ្លាប់ឌឺដងពាក្យសម្ដីអ្វីខ្លះដល់ ចិន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


