ព័ត៌មានអន្ដរជាតិ
អ្នកដំណើរគំរាមបំផ្ទុះគ្រាប់បែក ក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ សិង្ហបុរី
ក្រសួងការពារជាតិសិង្ហបុរីបាននិយាយថា យន្តហោះចម្បាំង បានអមដំណើរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដើម្បីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Changi នៅថ្ងៃពុធទី២៨ខែកញ្ញានេះ បន្ទាប់ពីអ្នកដំណើរម្នាក់ គំរាមបំផ្ទុះគ្រាប់បែក។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា អ្នកដំណើរបុរសអាយុ ៣៧ ឆ្នាំម្នាក់នៅលើជើងហោះហើរ SQ33 ចេញពីទីក្រុង San Franciso បានអះអាងថា មានគ្រាប់បែកនៅក្នុងវ៉ាលិសរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេបញ្ជាក់នាពេលក្រោយថាមិនពិត។ ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយប៉ូលិសកំពុងបន្តការស៊ើបអង្កេត។

ភ្លាមៗនេះ ប៉ូលិសសិង្ហបុរី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានឲ្យដឹងថា អ្នកដំណើរ និងបុគ្គលិកផ្សេងទៀតទាំងអស់ បានចុះពីយន្តហោះដោយសុវត្ថិភាព ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក រៀបចំ ផែនការ យោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


