ព័ត៌មានអន្ដរជាតិ
Manny Pacquiao ផ្តល់ការធានាសុវត្ថិភាពដល់ជនពាក់ព័ន្ធករណីស្លាប់នារីអូតែស
សមាជិកព្រឹទ្ធសភា និងស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នៅថ្ងៃសុក្រនេះបាននិយាយថា គាត់នៅតែផ្តល់ប្រាក់រង្វាន់ ១០,៣៩៩ ដុល្លារសម្រាប់ព័ត៌មានអំពីទីលំនៅរបស់មនុស្សដែលនៅជាមួយនារីអូតែស Christine Dacera នៅពេលដែលនាងបានស្លាប់ ។
លោកបាននិយាយថា ប្រាក់រង្វាន់នេះនឹងត្រូវបានប្រែក្លាយជាជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសារនាង Dacera ប្រសិនបើ និងនៅពេលដែលអ្នកទទួលខុសត្រូវទាំងអស់បានប្រគល់ខ្លួនឲ្យអ្នកស៊ើបអង្កេត ។

Pacquiao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទោះយ៉ាងណាសូមឲ្យប្រាកដថាប្រាក់រង្វាន់នេះត្រូវបានគេធ្វើឡើងដើម្បីធានាដល់មនុស្សទាំងអស់ដែលនឹងចេញមុខបំភ្លឺអំពីឧប្បត្តិហេតុនេះ ។ ពួកគេត្រូវតែបញ្ជូនខ្លួនឯងទៅអាជ្ញាធរស៊ើបអង្កេតដើម្បីឲ្យយើងដឹងថាមានអ្វីកើតឡើង” ។
សមាជិកព្រឹទ្ធសភារូបនេះបាននិយាយថា គាត់មានឆន្ទៈក្នុងការជួយធានានូវសុវត្ថិភាពរបស់អ្នកដែលពាក់ព័ន្ធប្រសិនបើពួកគេចេញមុខ ។ យើងចង់ដឹងការពិត ។

ព្រះរាជអាជ្ញានឹងចាប់ផ្តើមការស៊ើបអង្កេតបឋមនៅថ្ងៃទី ១៣ ខែមករាដើម្បីកំណត់ថាតើឧក្រិដ្ឋកម្មណាមួយបានកើតឡើង និងនរណាជាអ្នកប្រព្រឹត្តិបទឧក្រិដ្ឋទាំងនេះ ។
មិត្តភក្តិ ៣ នាក់របស់កញ្ញា Dacera ត្រូវបានប៉ូលីសឃុំខ្លួន ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញដើម្បីបើកការស៊ើបអង្កេត ។

ទន្ទឹមនោះ Pacquaio ធ្លាប់បាននិយាយថា គាត់ស្គាល់ក្រុមគ្រួសារនាង Dacera ព្រោះពួកគេជាមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារគាត់មកពីទីក្រុង General Santos City ដែលជាស្រុកកំណើតរបស់គាត់ ។
កញ្ញា Dacera អាយុ ២៣ ឆ្នាំត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៃសណ្ឋាគារមួយទីក្រុង Makati កាលពីថ្ងៃទី ១ ខែមករា បន្ទាប់ពីពិធីជប់លៀងឆ្នាំថ្មី ។ ក្រុមគ្រួសាររបស់នាងជឿថានាងបានប្រើគ្រឿងញៀន និងរំលោភផ្លូវភេទ ប៉ុន្តែមិត្តភក្តិរបស់នាងមួយចំនួនដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភ និងធ្វើឃាតនាងបានបដិសេធថាពួកគេមិនបានធ្វើបាបនាងឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ GMA News
ចុចអាន ៖ នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


