ព័ត៌មានអន្ដរជាតិ
អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល
លេខាធិការកងទ័ពសហរដ្ឋអាមេរិកលោក Ryan McCarthy បានប្រាប់សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅថ្ងៃចន្ទនេះថា ការស៊ើបអង្កេតករណីអំពើភេរវកម្មក្នុងប្រទេសយ៉ាងតិច២៥ករណីត្រូវបានបើក ជាលទ្ធផលនៃការវាយប្រហារកាលពីថ្ងៃពុធសប្តាហ៍មុន នៅវិមានកាពីតូលដោយក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump។

ក្រសួងយុត្តិធម៌ក៏បាននិយាយផងដែរថា បុរសពីរនាក់ទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងកុបកម្មនោះ។
លោក Jason Crow សមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធតំណាងរាស្ត្របាននិយាយថា លោក McCarthy បានប្រាប់គាត់ថា មន្ទីរបញ្ចកោណដឹងអំពីការគំរាមកំហែងដែលអាចកើតមានបន្ថែមទៀត ដែលបង្កឡើងដោយក្រុមភេរវករក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងនៅថ្ងៃនៃការស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅថ្ងៃទី២០ខែមករា។

លោក Crow បាននិយាយនៅក្នុងសេចក្តីសង្ខេបជាមួយលោក McCarthy ថា “កាំភ្លើងវែង, គ្រាប់បែក Molotov, ឧបករណ៍ផ្ទុះនិងខ្សែរឺតត្រូវបានរកឃើញ ដែលនេះបង្ហាញថា គ្រោះមហន្តរាយកាន់តែធំត្រូវបានជៀសផុត”។
លោក McCarthy បានធានាចំពោះគាត់ថា មន្ទីរបញ្ចកោណកំពុងធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់និងសហព័ន្ធ ដើម្បីសម្របសម្រួលការត្រៀមលក្ខណៈផ្នែកសន្តិសុខ បន្ទាប់ពីអ្វីដែលគាត់បានពិពណ៌នាថាជា ការខ្វះចន្លោះផ្នែកសន្តិសុខមុនកុបកម្មថ្ងៃ៣ខែមករា។

សមាជិកព្រឹទ្ធសភាអាមេរិកគណបក្សសាធារណរដ្ឋម្នាក់ទៀត បានអំពាវនាវកាលពីថ្ងៃអាទិត្យ ឲ្យលោក Trump លាលែងពីតំណែងដោយនិយាយថា ប្រធានាធិបតីផុតអាណត្តិរូបនេះអាចប្រឈមនឹងការទទួលខុសត្រូវខាងព្រហ្មទណ្ឌ បន្ទាប់ពីការអុកឡុកវិមានកាពីតូលដោយអ្នកគាំទ្ររបស់លោក ភ្លាមៗបន្ទាប់ពីលោកបានជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកាហើយបានដាស់តឿនពួកគេឲ្យប្រយុទ្ធ។

មនុស្សចំនួន៥នាក់បានស្លាប់ក្នុងការវាយប្រហារនោះ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ។ មន្រ្តីប៉ូលិសទី២ដែលឆ្លើយតបនឹងការវាយប្រហារនេះ ក្រោយមកបានស្លាប់ប៉ុន្តែមូលហេតុមិនទាន់ត្រូវបានគេបញ្ចេញជាផ្លូវការទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


