ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ប្រកាសរកមូលនិធិ ១ ពាន់លានដុល្លារជួយដល់ តួកគី
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ប្រកាសរកប្រាក់ចំនួន ១ ពាន់លានដុល្លារដល់ប្រទេសតួកគី ដែលរងគ្រោះដោយគ្រោះរញ្ជួយដី ក្នុងរយៈពេល ៣ ខែ ហើយបានជំរុញសហគមន៍អន្តរជាតិឲ្យជួយបង្គ្រប់មូលនិធិជំនួយមួយនេះ ។

លោក Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិនេះនឹងជួយមនុស្សចំនួន ៥.២ លាននាក់ និងជំរុញការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ក្នុងវិស័យមួយចំនួន រួមទាំងសន្តិសុខស្បៀង ការការពារ ការអប់រំ ទឹក និងទីជម្រកជាដើម ។
ប្រមុខ UN រូបនេះលើកឡើងថា តួកគីគឺជាប្រទេសដែលមានចំនួនជនភៀសខ្លួនច្រើនជាងគេនៅលើពិភពលោក ហើយប្រទេសនេះបានបង្ហាញពីចិត្តសប្បុរសដ៏ធំធេង ចំពោះប្រទេសជិតខាងស៊ីរីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

លោក Guterres បញ្ជាក់ទៀតថា ដូច្នេះពេលនេះ គែជាពេលសម្រាប់ពិភពលោកក្នុងការគាំទ្រដល់ប្រជាជនតួកគីវិញហើយ ជាពិសេសគឺការផ្ដល់ជំនួយគ្រប់បែបយ៉ាងទាំងអស់ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិ (UN) ក៏បានចាប់ផ្តើមការរៃអង្គាសជាទឹកប្រាក់ចំនួន ៣៩៧ លានដុល្លារផងដែរក្នុងរយៈពេល ៣ ខែ ដើម្បីជួយអ្នករួចរស់ជីវិតពីការរញ្ជួយដីនៅក្នុងប្រទេសស៊ីរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនអគារលំនៅដ្ឋានដែល តួកគី ត្រូវសាងសង់ឡើងវិញក្នុងតំបន់ រញ្ជួយដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


