ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនរថក្រោះបំបាំងកាយទំនើបបំផុត ទៅអ៊ុយក្រែន ជាលើកដំបូង
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារទី២៥ខែមេសាថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់រថក្រោះប្រយុទ្ធ T-14 Armata ថ្មីរបស់ខ្លួនហើយ ដើម្បីបាញ់ទៅលើទីតាំងរបស់អ៊ុយក្រែន។

រថក្រោះនេះ ត្រូវបានបំពាក់ដោយគ្រឿងការពារបន្ថែមនៅផ្នែកចំហៀង ហើយក្រុមប្រតិបត្តិការ បានឆ្លងកាត់ហ្វឹកហាត់ប្រយុទ្ធ ក្នុងតំបន់ Donbass ចាប់តាំងពីឆ្នាំ២០២២មក។
RIA បានរាយការណ៍ថា បើបើកនៅលើផ្លូវហាយវ៉េ រថក្រោះនេះមានល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ព័ត៌មាននៃការដាក់ពង្រាយ T-14 គឺកើតឡើង ចំពេលដែលទីក្រុងកៀវ ត្រៀមបើកការវាយលុកតបត ប្រឆាំងនឹងកម្លាំងរុស្ស៊ី។

លោក Konstantin Sivkov អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្ររ៉ុកកែត និងកាំភ្លើងធំរបស់រុស្ស៊ី បានប្រាប់គេហទំព័រ URA.ru ថា រថក្រោះ T-14 នឹងត្រូវតទល់ជាចម្បង ប្រឆាំងនឹងរថក្រោះអង់គ្លេស Challenger 2 និង Leopard 2A6 របស់អាល្លឺម៉ង់ នៅអ៊ុយក្រែន។
លោក Sivkov បាននិយាយថា “បើគិតពីលក្ខណៈបច្ចេកទេស Armatata បានវ៉ាដាច់រថក្រោះលោកខាងលិចថ្មីបំផុតទាំងពីរនេះទៅទៀត។ T-14 អាចដំណើរការជា បញ្ជាការកណ្តាល នៅក្នុងកងរថក្រោះ T-90M របស់រុស្ស៊ី”។
គួរបញ្ជាក់ថា T-14 ត្រូវបានបង្ហាញជាសាធារណៈកាលពីឆ្នាំ២០១៥ ហើយបានចូលរួមការប្រយុទ្ធជាលើកដំបូងនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី គាំទ្រការប្រយុទ្ធរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងក្រុមសកម្មប្រយុទ្ធឥស្លាមផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Daily Mail
ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


