ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា ការវាយប្រហារប៉ុនប៉ងធ្វើឃាតលោក ពូទីន នឹងធ្វើឲ្យជម្លោះកាន់តែរីកធំឡើង
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនមកលើវិមានក្រឹមឡាំង ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពិតជានឹងធ្វើឲ្យជម្លោះជាមួយអ៊ុយក្រែនដែលផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន កាន់តែរីកធំ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញ Twitter, លោក Medvedev បានហៅប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borell ដែលបានជំរុញទីក្រុងមូស្គូកុំឲ្យប្រើការវាយប្រហារនេះ ធ្វើជាលេសដើម្បីបង្កើនជម្លោះ ថាជា “មនុស្សចាស់ល្ងីល្ងើ និងល្ងង់ខ្លៅ” ។
លោក Medvedev បាននិយាយថា “លោក Borrell បាននិយាយប្រឆាំងនឹងការវាយប្រហារលើវិមានក្រឹមឡាំងសម្រាប់ការកើនឡើងជម្លោះបន្ថែមទៀត ។ គាត់ជាមនុស្សចាស់ដែលល្ងង់ខ្លៅម្នាក់ ។ វាច្បាស់ណាស់ថា ជម្លោះនឹងរីកធំឡើង បន្ទាប់ពីមានការវាយប្រហារភេរវកម្ម ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរទីក្រុងកៀវ ដឹកនាំដោយសហរដ្ឋអាមេរិក និងអនុម័តដោយថ្នាក់ដឹកនាំសហភាពអឺរ៉ុប” ។

ប្រធានក្រុមប្រឹក្សាសន្តិសុខរូបនេះបានសង្កត់ធ្ងន់ទៀតថា “នេះគឺជាអ្វីដែលទីក្រុងវ៉ាស៊ីនតោន និងមនុស្សល្ងង់ជាច្រើននៅទីក្រុងព្រុចសែលចង់បាន” ។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនប៉ុនប៉ងធ្វើឃាតលោក ពូទីន ដោយប្រើយន្តហោះដ្រូនចំនួន ២ គ្រឿងវាយប្រហារវិមានក្រឹមឡាំង ដែលជាកន្លែងស្នាក់នៅរបស់ប្រធានាធិបតី ប៉ុន្តែក្រោយត្រូវបានបាញ់ទម្លាក់វិញ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីផ្សេងទៀត ក៏បានបដិសេធការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវក្នុងការវាយប្រហារនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វីដេអូនៃការប៉ុនប៉ងធ្វើឃាតលោក ពូទីន ដោយយន្តហោះដ្រូន អ៊ុយក្រែន លើវិមានក្រឹមឡាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


