ព័ត៌មានអន្ដរជាតិ
រំលោភកូនស្រីចុងខ្លួនឯង បុរសម៉ាឡេស៊ីម្នាក់ជាប់គុក ១,០៥០ ឆ្នាំ
តុលាការនៅប្រទេសម៉ាឡេស៊ីបានកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ១,០៥០ ឆ្នាំ និងវាយ ២៤ ដំបងពីបទរំលោភកូនស្រីចុងរបស់គាត់ ។
ទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍ថា បុរសគ្មានការងារធ្វើរូបនេះបានសារភាពទោសកំហុសពីបទរំលោភកូនចុងអាយុ ១២ ឆ្នាំចំនួន ១០៥ ដងក្នុងរយៈពេលពីរឆ្នាំគិតចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ជនជាប់ចោទត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទរំលោភសេពសន្ថវៈក្នុងមួយលើក (១០៥ លើកស្មើ ១,០៥០ ឆ្នាំ) ហើយបានចំណាយពេលសរុបជិត ៥ ម៉ោងដើម្បីអានសេចក្ដីសម្រេចនៅក្នុងតុលាការកាលពីថ្ងៃពុធ ទី ២៧ ខែមករា ។
ចៅក្រមតុលាការលោក Kunasundary បាននិយាយថា “បទល្មើសនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ ។ ខ្ញុំសង្ឃឹមថាអ្នកនឹងដឹងកំហុសនៅពេលជាប់គុក ។ អ្នកមិនគួរប្រព្រឹត្ដអំពើហិង្សាទេ ហើយទោះបីទណ្ឌកម្មមានកម្រិតទាបក៏ដោយតុលាការយល់ថាវាគ្រប់គ្រាន់ហើយដោយគិតពីចំនួននៃការចោទប្រកាន់” ។

ចំណែកព្រះរាជអាជ្ញារងលោក Nurul Qistini Qamarul Abrar បានជំរុញឲ្យតុលាការដាក់ទោសឲ្យជាប់ឃុំ ធ្ងន់ៗបែបនេះ ហើយក៏បានបញ្ជាឲ្យមានការដាក់ទោសវាយនឹងដំបងផងដែរ ។
ដោយដកស្រង់សម្ដីព្រះរាជអាជ្ញាសារព័ត៌មាន Bernama បានរាយការណ៍ថា “ក្នុងនាមជាឪពុកចុងរបស់ក្មេងស្រី គាត់គួរតែទទួលខុសត្រូវក្នុងការការពារជនរងគ្រោះ ប៉ុន្តែផ្ទុយទៅវិញគាត់បានបំផ្លាញតម្លៃខ្លួនរបស់នាង ។ សកម្មភាពរបស់គាត់នឹងបង្កឲ្យមានការប៉ះទង្គិចពេញមួយជីវិតដល់ជនរងគ្រោះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ ព្រះមហាក្សត្រម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់កូវីដ
ចុចអាន ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងទទួលការចាក់វ៉ាក់សាំងកូវីដមុនគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


