ព័ត៌មានអន្ដរជាតិ
មុនយាងទៅវិញ បុត្រាស្ដេច ថៃ មានបន្ទូលទាំងសំឡេងញាប់ញ័រ និងស្រក់ទឹកនេត្រាមុខប្រជារាស្ត្រ
ព្រះរាជបុត្រទាំងពីររបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ក្នុងប្រទេសថៃ ក្រោយចេញឆ្ងាយពីទឹកដីកំណើតអស់រយៈពេល ២៧ ឆ្នាំ ព្រោះតែត្រូវបិតានិរទេស។

យ៉ាងណាមិញ ក្នុងដំណើរយាងមកដល់ប្រទេសថៃលើកដំបូងរបស់បុត្រាទាំងពីរព្រះអង្គ បានបង្កភាពភ្ញាក់ផ្អើលពីប្រជានុរាស្រ្តយ៉ាងច្រើន ខណៈនៅឯព្រះរាជវាំង គឺមិនមានការបកស្រាយណាមួយអំពីវត្តមានរបស់សែរាជវង្សឡើយ។
ការយាងមកដល់ប្រទេសថៃរបស់បុត្រាទី២ Vacharaeson Vivacharawongse កាលពីសប្ដាហ៍មុន ទ្រង់បានទៅទតមណ្ឌលថែទាំកុមារ និងបានចូលរួមក្នុងពិធីសាសនានៅប្រាសាទបាងកក។ ស្របពេលដែលបុត្រាទី៣ Chakriwat ក៏យាងមកដល់ដែរ ហើយពួកទ្រង់បានយាងទៅមន្ទីរពេទ្យ និងគោរពបូជាបុព្វបុរសក្នុងរាជវង្ស។
ទោះយ៉ាងណាក៏ដោយ មុនយាងត្រលប់ទៅកាន់ទឹកដីអាមេរិកវិញ បុត្រា Vacharaeson មានបន្ទូលទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ មុនពេលចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិថា នេះគឺជាសប្ដាហ៍ដ៏លឿនមួយសម្រាប់ទ្រង់! មានរឿងជាច្រើនដែលយើងចង់ធ្វើ និងឃើញនៅក្នុងប្រទេសថៃ ប៉ុន្តែមិនមានពេលច្រើនទេ ។
បុត្រាស្ដេចថៃអង្គនេះមានបន្ទូលទាំងសោកសៅ តែប្រឹងរក្សាទឹកមុខញញឹមបន្តថា យើងបានទទួលក្ដីស្រឡាញ់និងភាពកក់ក្ដៅពីគ្រប់គ្នាដែលយើងបានជួប។
បន្តិចក្រោយមកទ្រង់ស្រាប់់តែមានសំឡេងញាប់ញ័រ និងស្រក់ទឹកនេត្រាថា “ខ្ញុំដឹងគុណចំពោះព្រះមហាក្សត្រ។ ដឹងគុណជាតិ ខ្ញុំសប្បាយចិត្តណាស់ដែលបានកើតនៅប្រទេសថៃ។ លើកនេះខ្ញុំត្រូវចាកចេញម្តងទៀត ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃអនាគតខ្ញុំ និងក្រុមគ្រួសារនឹងត្រឡប់មកលេងប្រទេសថៃម្ដងទៀត។ សង្ឃឹមថាក្នុងពេលឆាប់ ក្នុងអំឡុងពេលអវត្តមានរបស់យើង ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាជួយការពារប្រទេសថៃ ដើម្បីឲ្យវាក្លាយជាប្រទេសមួយផ្អែកលើយុត្តិធម៌ សមភាព សេចក្តីស្រឡាញ់ និងការរួបរួម។ យើងសង្ឃឹមថានឹងត្រលប់មកវិញឆាប់ៗ បន្ទាប់ពីបានលាតត្រដាងពីអារម្មណ៍របស់យើងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ”។

សូមរម្លឹកឲ្យដឹងថា បុត្រា Vacharaesorn និងបុត្រា Chakriwat គឺជាបុត្ររបស់ព្រះមហេសីទីពីររបស់ព្រះមហាក្សត្រ Vajiralongkorn គឺ Sujarinee Vivacharawongse ជាអតីតតារាសម្តែងដែលស្ដេចថៃបានលែងលះក្នុងឆ្នាំ ១៩៩៦ ។ ក្រោយមកបុត្រាទាំង៤និងមាតាត្រូវនិរទេសចាកឆ្ងាយ ដោយចោទប្រកាន់ជាសាធារណៈពីបទផិតក្បត់៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


