ព័ត៌មានអន្ដរជាតិ
ទម្លាយវីដេអូ ដែលថតជាប់ ពេលយន្តហោះរបស់លោក Prigozhin ធ្លាក់
ចំពោះហេតុការណ៍ធ្លាក់យន្តហោះឯកជនរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ពេលនេះគេបានរកឃើញសាកសពមនុស្សទាំង១០នាក់ហើយ ថ្វីបើក្នុងគេមិនទាន់បញ្ជាក់ថាតើមានលោក Yevgeny Prigozhin ដែរឬអត់ក៏ដោយ។

លោក Prigozhin ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកដំណើរ ដែលជិះយន្តហោះឯកជន Embraer Legacy 600 មានលេខកន្ទុយ RA-02795 ធ្លាក់កាលពីថ្ងៃពុធទី២៣ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី។
វីដេអូដែលថតបានស្តែងៗ គឺបង្ហាញពីខណៈពេលដែលយន្តហោះធ្លាក់ចុះ ហើយផ្ទុះឆេះនៅលើដី ហុយផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់។

ភ្លាមៗ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya ក៏បានប្រកាសបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុ និងកាលៈទេសៈនៃឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា ក្រៅពីលោក Prigozhin, បុគ្គលសំខាន់ដែលមានឈ្មោះក្នុងបញ្ជីជិះលើយន្តហោះនោះមានដូចជាលោក Dmitry Utkin ជាអតីតប្រតិបត្តិករកងកម្លាំងពិសេសរុស្ស៊ី និងជាសហស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner, លោក Valery Chekalov ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអនុប្រធានក្រុមហ៊ុន Wagner, លោក Sergey Propustin, Evgeny Makaryan, Alexander Totmin និង Nikolay Matuseev ដែលជាក្រុមទាហានស៊ីឈ្នួល Wagner៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រៅពីលោក Prigozhin នៅមានបុគ្គលសំខាន់ច្រើននាក់ទៀត ស្ថិតក្នុងបញ្ជីអ្នកជិះយន្តហោះដែលធ្លាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


