ព័ត៌មានអន្ដរជាតិ
ប្ដីប្រពន្ធមួយគូកើតមហារីកថ្លើម មូលហេតុចេញពីផ្លែឈើដែលពួកគេបរិភោគញឹកញាប់
យោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងខេត្ត Henan ប្រទេសចិន បានបញ្ចាក់ថា ផ្លែឈើដែលរលួយ ឬបង្កើតផ្សិតនឹងបាត់បង់រសជាតិធម្មជាតិ ព្រមទាំងអាហារូបត្ថម្ភរបស់វាបង្កើតលក្ខខណ្ឌឲ្យជំងឺមហារីកលេចឡើងនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា កាសែត Sohu របស់ប្រទេសចិនបានរាយការណ៍អំពីករណីនៃគូស្នេហ៍វ័យក្មេងមួយគូនៅក្នុងខេត្ត Henan ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកថ្លើមក្នុងពេលដំណាលគ្នា។ ព័ត៌មាននេះភ្លាមៗទទួលបានការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។
ព័ត៌មានដែលបានបង្ហោះនោះបានឲ្យដឹងថា គូស្នេហ៍មួយគូនេះជាម្ចាស់ហាងលក់ផ្លែឈើ។ ដើម្បីសន្សំប្រាក់ ពួកគេតែងតែបរិភោគផ្លែឈើដែលខូច ឬផ្សិតមួយផ្នែក ដែលគ្រួសាររបស់ពួកគេមិនអាចលក់បាន។ ពេលខ្លះពួកគេកាត់ផ្សិតចេញ ហើយបន្ទាប់មកបរិភោគផ្នែកដែលល្អនៃផ្លែឈើ។ លុះពេលគេមានរោគសញ្ញា ក្តៅខ្លួន ឈឺពោះ ស្បែកលឿង ទើបគេទៅពេទ្យពិនិត្យ។ លទ្ធផលតេស្តអ៊ុលត្រាសោនបានបង្ហាញថា អ្នកទាំងពីរមានជំងឺមហារីកថ្លើម។
ពេលឮរឿងប្ដីប្រពន្ធកើតជំងឺមហារីកពីការញ៉ាំផ្លែឈើខូចខាត មហាជនជាច្រើនសម្ដែងការភ្ញាក់ផ្អើល។ ព្រោះស្ទើរតែគ្រប់គ្នាបានធ្វើអញ្ចឹង។ ជាពិសេសគ្រួសារដែលមានមនុស្សចាស់ និងមនុស្សវ័យកណ្តាលគឺសន្សំសំចៃ។

យោងតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបញ្ចាក់ថា ផ្លែឈើដែលស្អុយរលួយឬដុះផ្សិតនឹងបាត់បង់រសជាតិធម្មជាតិ បាត់បង់អាហារូបត្ថម្ភ ហើយថែមទាំងបណ្តាលឲ្យមានបញ្ហារំលាយអាហារទៀតផង។ អតិសុខុមប្រាណដែលឈ្លានពានផ្លែឈើ និងធ្វើឲ្យពួកវាក្លាយទៅជាផ្សិតគឺ Penicillium និង Aspergillus ។ ពួកវានឹងទាញយកប្រយោជន៍ពីការខូចខាត និងគុណនៅក្នុងផ្លែ ដែលបណ្តាលឲ្យផ្លែឈើក្លាយទៅជាផ្សិត និងរលួយ។
ផ្សិត Aspergillus ផលិតសារធាតុ aflatoxin ដែលមានជាតិពុលច្រើនជាងអាសេនិច ៦៨ ដង និងពុលជាងប៉ូតាស្យូម cyanide ១០ ដង ដែលមានសមត្ថភាពបំផ្លាញជាលិកាថ្លើមយ៉ាងធ្ងន់ធ្ងរ។ វាគឺជាការឆ្លងជាតិពុលនេះ បូករួមនឹងកត្តាផ្សេងៗទៀតដូចជា ស្ថានភាពសុខភាពមូលដ្ឋាន កត្តាគ្រួសារ ទម្លាប់រស់នៅ ដែលបណ្តាលឲ្យប្តីប្រពន្ធវ័យក្មេងខាងលើកើតជំងឺមហារីកថ្លើម។
វេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា ក្នុងផ្លែឈើដែលមានផ្សិត សារធាតុពុលពិតជាសាយភាយទៅខាងក្នុង។ ទោះបីយើងកាត់ផ្នែកដែលរលួយចេញក៏ដោយ ក៏យើងមិនអាចធានាថាផ្នែកដែលនៅសល់មិនមានសារធាតុពុលដែរ។ ជាតិពុលទាំងនេះមើលមិនឃើញដោយភ្នែកទទេ និងមិនត្រូវបានប៉ះពាល់ដោយកំដៅ។ ដូច្នេះហើយបើរកឃើញផ្លែខូចគួរបោះចោលទាំងអស់ល្អបំផុត។
បន្ថែមពីលើផ្លែឈើដែលមានផ្សិត គ្រូពេទ្យក៏ណែនាំថា ប្រសិនបើគ្រាប់មានរសជាតិល្វីង អ្នកមិនគួរបរិភោគវាឡើយ។ ថ្វីត្បិតតែគ្រាប់ផ្លែឈើមានសុខភាពខ្លាំងក៏ដោយ នៅពេលដែលវាក្លាយទៅជាជូរចត់ ពួកវាងាយនឹងឆ្លងមេរោគ aflatoxin ជាពិសេសសណ្តែកដី និងអាល់ម៉ុន។ លើសពីនេះ អង្ករដែលមានក្លិនស្អុយ ប្រែទៅជាពណ៌លឿង ឬបៃតង គឺងាយនឹងទទួលរងនូវសារធាតុ aflatoxins ពីព្រោះជាតិពុលប្រភេទនេះ មានទំនោរលូតលាស់លើអាហារម្សៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំនៅចិនជូនថ្លៃបណ្ណាការនិងឡាន Land Rover ទៅកូនកំលោះ តាមពិតមានរឿងហេតុនៅពីក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


