ព័ត៌មានអន្ដរជាតិ
បាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា រាលដាលដល់នូវែលសេឡង់
មនុស្សជិត១០០នាក់ បានដើរក្បួនតវ៉ាក្នុងទីក្រុង Wellington ដើម្បីប្រឆាំងនឹងការកាន់កាប់របស់យោធាមីយ៉ាន់ម៉ានិងទាមទារឲ្យមានការដោះលែងមេដឹកនាំរបស់ប្រទេសនេះ។

ប្រជាជនមកពីសហគមន៍មីយ៉ាន់ម៉ានៅ Hamilton, Auckland និង South Island បានធ្វើបាតុកម្មនៅខាងក្រៅសភា មុនពេលឆ្ពោះទៅការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅតាមផ្លូវ Boulcott នៅថ្ងៃអង្គារនេះ។
មេដឹកនាំប្រទេសគឺលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី កំពុងស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះនៅប្រទេសមីយ៉ាន់ម៉ាខណៈយោធាបានកាត់ផ្តាច់អ៊ីនធឺណិត ហើយបណ្តាញព័ត៌មាននានាត្រូវបានបិទ។

បុរសម្នាក់ឈ្មោះ Thomas Aulg ដែលបានរស់នៅប្រទេសនូវែលសេឡង់អស់រយៈពេល១២ឆ្នាំមកហើយបាននិយាយថា គាត់ចង់ឲ្យប្រទេសកំណើតរបស់គាត់វិលទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
លោកនិយាយថា “កងទ័ពត្រូវតែលះបង់អំណាចរបស់ពួកគេជាបន្ទាន់ ហើយដោះលែងមេដឹកនាំរបស់យើង”។

អ្នកនាំពាក្យការតវ៉ាលោក Tin Aung Kyaw បានធ្វើដំណើរពីទីក្រុង Auckland ដើម្បីធ្វើបាតុកម្ម។
លោកនិយាយថា “យើងចង់ឲ្យសហគមន៍អន្តរជាតិ គាំទ្ររដ្ឋាភិបាល គាំទ្រប្រជាជននិងនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Stuff
ចុចអាន៖ ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


