ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន អាចដោះលែងមានសេរីភាពនៅខែក្រោយ
អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ពន្ធនាគារលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដោះលែងឲ្យនៅក្រៅឃុំនាខែក្រោយ ដោយសារកត្តាអាយុ និងបញ្ហាសុខភាពរបស់គាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី១៨ ខែមករា ។

ទោះយ៉ាងណា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថាតើ លោក ថាក់ស៊ីន អាចនឹងត្រូវបានដោះលែងនៅក្នុងខែកុម្ភៈដែរឬទេ ដោយផ្អែកលើកត្តាអាយុ និងបញ្ហាសុខភាព? លោក Sitthi Sutivong អគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារថៃបានប្រាប់ថា ខាងនាយកដ្ឋានមិនទាន់ទទួលបានសំណើជាផ្លូវការពីពន្ធនាគារក្រុងបាងកក Remand អំពីរឿងរ៉ាវដោះលែងលោក ថាក់ស៊ីន នៅឡើយនោះទេ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺលើសឈាម ពោលរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយត្រលប់ចូលស្រុកថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ ដើម្បីអនុវត្តការកាត់ទោសរយៈពេល ៨ ឆ្នាំពីបទរំលោភអំណាច បន្ទាប់ពីរស់នៅនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ ។

ត្រលប់ទៅឆ្នាំ ២០០៦ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធា ហើយអតីតមហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតម្ចាស់ក្លឹបបាល់ទាត់មេឃខៀវ Manchester City រូបនេះត្រូវបានយោធាចោទប្រកាន់ពីបទពុករលួយ បក្ខពួកនិយម និងរំលោភអំណាច ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងឆ្នាំ ២០០៨ ៕
ដោយ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


