ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ មានទឹកមាត់លេប ក្រោយបេក្ខជនលេចធ្លោ សម្រេចដកខ្លួន ងាកមកគាំទ្រលោកវិញ
នៅទីបំផុត តាមការចុះផ្សាយរបស់ CNN, អភិបាលរដ្ឋ Florida លោក Ron DeSantis ដែលជាបេក្ខជនលេចធ្លោមួយរូបខាងគណបក្សសាធារណរដ្ឋ បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងរើសអ្នកតំណាងបក្ស ហើយងាកមកគាំទ្រលោក ដូណាល់ ត្រាំ ដើម្បីបន្តទៅប្រយុទ្ធជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតរើសប្រធានាធិបតីខែវិច្ឆិកា។

លោកនិយាយថា លោកច្បាស់ក្នុងចិត្តថា គ្មានផ្លូវឈ្នះឡើយ ហើយការងាកទៅគាំទ្រលោក ត្រាំ គឺដោយសារតែលោកមើលឃើញថា អ្នកគាំទ្រគណបក្សសាធារណរដ្ឋភាគច្រើនពេញចិត្តលោកត្រាំជាង ហើយចង់ផ្តល់ឱកាសមួយទៀត ដល់អតីតប្រធានាធិបតីរូបនេះ។
ត្បិតលោក DeSantis ធ្លាប់ជាអ្នកប្រឆាំងលោកត្រាំក៏ពិតមែន ប៉ុន្តែពេលនេះលោកអះអាងថា លោកសង្ឃឹមចាប់ដៃគ្នា ដើម្បីផ្តួលលោក ចូ បៃដិន ឲ្យបាន។

ក្រោយការប្រកាសរបស់លោក DeSantis, លោក ត្រាំ បានថ្លែងប្រាប់អ្នកគាំទ្រនៅរដ្ឋ New Hampshire ថា “គូប្រជែងធំយើងម្នាក់ បានដកខ្លួន ហើយមកគាំទ្រយើងវិញ។ អ្នកគាំទ្ររបស់គាត់ភាគច្រើននឹងមកបោះឆ្នោតឲ្យយើង តែតាមពិតទៅ យើងមិនត្រូវការពួកគេទេ”។
នៅពេលនេះ បេក្ខជនរឹងមាំខាងគណបក្សសាធារណរដ្ឋដែលគេសន្មតថានឹងប្រកួតប្រជែងគ្នាស្វិតស្វាញនោះ គឺមានតែលោក ត្រាំ និងលោកស្រី Nikki Haley ប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ត្រាំ បានទទួលជ័យជម្នះយ៉ាងធំធេង ក្នុងការបោះឆ្នោតបឋមលើកដំបូងរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Iowa។

តាមការចុះផ្សាយរបស់ CNN, ក្នុងការបោះឆ្នោតរដ្ឋ Iowa នៅថ្ងៃអង្គារទី១៦ខែមករា លោក ត្រាំ ឈ្នះសំឡេងគាំទ្រលើស៥០% ហើយទទួលបានតំណាងរាស្រ្តលើសគូប្រជែងដល់ទៅ៣ដងឯណោះ។
តាមលទ្ធផល លោក ត្រាំ ទទួលបានសំឡេងឆ្នោត៥៦២១០ ជាមួយនឹងតំណាងរាស្រ្តចំនួន២០ ចំណែកលេខ២បានទៅលើលោក Ron DeSantis ទទួលបានសំឡេង២៣៤០០ ជាមួយតំណាងរាស្រ្តចំនួន៨រូប រីឯលេខ៣បានទៅលើលោកស្រី Nikki Haley ទទួលបានសំឡេង២១០៧៦ ជាមួយតំណាងរាស្រ្តចំនួន៧រូប។
ផុតពីរដ្ឋ Iowa បេក្ខជនបក្សសាធារណរដ្ឋ នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋ New Hampshire សម្រាប់ការបោះឆ្នោតបឋមជុំបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បើកឆាកបោះឆ្នោតបឋម លោក ត្រាំ ឈ្នះភ្លូកទឹកភ្លូកដី នៅរដ្ឋ Iowa
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


